បើបានទៅលេងថៃ កុំភ្លេចទៅអើតផ្សាររាត្រី ៣កន្លែងនេះ
- 2018-08-24 08:26:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើបានទៅលេងថៃ កុំភ្លេចទៅអើតផ្សាររាត្រី ៣កន្លែងនេះ
ចន្លោះមិនឃើញ
ថៃ មិនមែនត្រឹមតែជាគោលដៅទេសចរណ៍សម្រាប់តែការកម្សាន្តតាមឆ្នេរសមុទ្រ ទីតាំងបុរាណ ឬ Shopping នោះទេ ប៉ុន្តែមានផ្សាររាត្រីជាច្រើនដែលអាចកម្សាន្តនៅពេលយប់ និងមានលក់អីវ៉ាន់ថោកៗ ដែលទេសចរពេលបានទៅលេងប្រទេសនេះ មិនគួររំលងឡើយ។
ផ្សារ Rot Fai
ផ្សាររាត្រីមួយនេះល្បីល្បាញបំផុតស្ថិតនៅលើផ្លូវ Srinakarin Soi 51 ពីក្រោយ Seacon Square ដែលជាជាយក្រុងស្ថិតនៅភាគខាងកើត។ ផ្សារនេះបែងចែកជា៣ផ្នែក ដោយមានលក់ដូចជា សម្លៀកបំពាក់ ឬប្រដាប់ប្រដាសម្រាប់ Fashion ផ្សេងៗ សម្ភារៈកម្រៗមកពីជុំវិញពិភពលោកដែលមានតម្លៃធូរថ្លៃ និងអាហារឆ្ងាញ់ៗជាច្រើន។
ផ្សារនេះចាប់បើកពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ ពីម៉ោង៥ល្ងាច ដល់កណ្ដាលអាធ្រាត្រ។
ផ្សារ JJ Green
បើគិតដល់កន្លែងលក់សម្ភារៈជំនាន់មុន (Vintage) កន្លែងជួបជុំសម្រាប់ផឹកស៊ី JJ Green គឺជាកន្លែងដែលគេនឹកដល់មុនគេសម្រាប់ការជួបជុំពេលយប់។ វាមានទីតាំងនៅក្នុងផ្សារចុងសប្ដាហ៍ Chattuchak Weekend Market ដែលមានជាង១ម៉ឺន៥ពាន់ស្តង់ ហើយមានលក់ស្ទើរគ្រប់មុខដែលអ្នកចង់បាន ដូចជា របស់ធ្វើដោយដៃ គំនូរ វត្ថុអនុស្សាវរីយ៍ សត្វចិញ្ចឹម សៀវភៅ កូនរុក្ខជាតិដាំលម្អ និងអាហារច្រើនមុខ។
វាមានទីតាំងនៅលើផ្លូវ 1 Kamphaeng Phet 3 សង្កាត់ Chatuchak បាងកក។ JJ Green បើកពីម៉ោង៥ល្ងាចដល់១២រំលងអាធ្រាត្រ ពីថ្ងៃព្រហស្បតិ៍ដល់អាទិត្យ លើកលែងតែថ្ងៃសៅរ៍ អាទិត្យ ដែលបន្តបើកដល់ម៉ោង២យប់ ព្រោះជាថ្ងៃដែលមានមនុស្សនៅច្រើនជាងគេ។
ផ្សារ Patpong
Patpong ជាកន្លែងល្បីខាងអីវ៉ាន់កូពី ដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើងឃ្លុប និងនាឡិកាជាដើម និងមានកន្លែងកម្សាន្តសម្រាប់យុវវ័យ ដូចជាបារផងដែរ។ ទោះបីជាវាមិនសូវឡូយឆាយដូចផ្សារខាងលើ តែផ្សាររាត្រីមួយនេះនៅតែមានអ្នកទេសចរទៅមកច្រើនមិនដាច់។ ផ្សារនេះបើកលក់រៀងរាល់ថ្ងៃ ពីម៉ោង៦ល្ងាច ដល់១យប់៕
ចុចអាន៖