សួរ​ផ្ទាល់ មាន​កត្តា​ធំៗ ៣ ជំរុញ​ឲ្យ​អ្នក​ប្រើ​បោះបង់ iPhone មក​ស្រវ៉ាយក Android

  • 2018-08-24 13:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី PCMag បាន​ចុះ​សម្រង់​មតិ​អតិថិជន​អ្នក​ប្រើប្រាស់ ២ ៥០០ នាក់​ជុំវិញ​បទពិសោធន៍​និង​មូលហេតុ​នៃ​ការ​ផ្លាស់ប្ដូរ​ពី​ឧបករណ៍​ប្រព័ន្ធ​ប្រតិបត្តិ​មួយ​ទៅ​ប្រព័ន្ធ​ប្រតិបត្តិ​ថ្មី​មួយ​ទៀត។ ក្នុង​ចំនួន​សាកសួរ​សរុប​មាន ១៨ ភាគរយ​ឆ្លើយ​ថា​ខ្លួន​បាន​បញ្ឈប់​ការ​ប្រើ Android ងាក​មក​ប្រើ iOS ខណៈ ១១ ភាគរយ​បោះបង់ iOS ប្តូរ​ទៅ Android ពោល​គឺ ៧១ ភាគរយ​សេសសល់​ស្ម័គ្រស្មោះ​ឈរ​លើ OS តែ​មួយ។

ចម្លើយ​ពី​អ្នក​ប្តូរ​ទៅ​ប្រើ iOS ដោយ ៤៧ ភាគរយ​គិត​ថា​អាច​ទទួល​បាន​បទពិសោធន៍​ប្រើប្រាស់​ថ្មី ២៥ ភាគរយ​ពឹង​ផ្អែក​លើ​មុខងារ​ពិសេសៗ​នៃ​ឧបករណ៍​របស់ Appleស្រប​ពេល ១១ ភាគរយ​គិត​ទៅ​លើ​តម្លៃ។

យ៉ាងណាមិញ​កត្តា​ទាំង ៣ ធំៗ​នេះ​ក៏​ពុំ​ខុស​ពី​មតិ​របស់​អ្នក​ផ្លាស់​ទៅ​ប្រើ Android ដោយ​កត្តា​តម្លៃ​ឈរ​នៅ​ហេតុផល​ចម្បង​ទី​ពីរ​មាន ២៩ ភាគរយ ព្រោះ​ជា​ទូទៅ​តម្លៃ​ទូរសព្ទ iPhone រមែង​ថ្លៃ​ខ្ពស់​ជាង​ច្រើន​ធៀប​នឹង Android ស្រប​ពេល​មូលហេតុ​ចម្បង​មាន ៣០ ភាគរយ​ក៏​គិត​ថា​ការ​ប្តូរ​ទៅ​សាកល្បង​ប្រើ Android អាច​ផ្តល់​បទពិសោធន៍​ថ្មី​ដល់​ខ្លួន ធៀប​នឹង ២៤ ភាគរយ ដែល​ថា​មុខងារ​ពិសេស​ជា​កត្តា​ជួយ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត។

យ៉ាងណាមិញ​សរុប​តួ​លេខ​ទាំង ២ ៥០០ នាក់ មាន ៥៤ ភាគរយ​ប្រើប្រាស់​ទូរសព្ទ iPhone ច្រើន​ជាង​ពាក់​កណ្តាល​ធៀប​នឹង​អ្នក​ប្រើប្រាស់​ស្លាកយីហោ SAMSUNG និង​សល់​ប៉ុន្មាន​ផ្តោត​លើ​ម៉ូឌែល Android ដទៃ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា