តម្លៃ ៩៩៩ ដុល្លារ​ដូច​គ្នា Note 9 និង iPhone X មួយ​ណា​ដើរ​លឿន​ជាង?

  • 2018-08-26 02:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ដឹង​ថា​ Galaxy Note 9 ​ទើប​ចេញ​ថ្មីថ្មោង​អាច​យក​ឈ្នះ​ iPhone X ដែល​ចេញ​បាន​ជិត​មួយ​ឆ្នាំ​ ឬ​អត់​នោះ​ គណនី​ YouTube ដ៏​ល្បី​មួយ បាន​បង្កើត​ការ​ប្រៀប​ធៀប​​​ល្បឿន​មួយ​ឡើង។

គួរ​​ដឹង​ថា​ iPhone X មាន​ប្រើ​បន្ទះ​ឈីប​ A11 Bionic, RAM ទំហំ​ ៣ GB, មាន​អង្គ​ផ្ទុក​ទំហំ​ ៦៤ GB និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 11.4.1។ ចំណែក Note 9 មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ​ ៦ GB, អង្គ​ផ្ទុកទំហំ​ ១២៨ GB និង​ប្រើ​ Android 8.1 Oreo។

ការ​ធ្វើ​តេស្ត​ល្បឿន​ចំនួន​ពីរ​ជុំ​ ឃើញ​ថា​ iPhone X អាច​នាំ​មុខ​ Galaxy Note 9 ​ប្រមាណ​ ៥ វិនាទី​ប៉ុណ្ណោះ​នៅ​ជុំ​ទីមួយ។ ចំណែក​នៅ​ជុំទីពីរ Galaxy Note 9 អាច​វ៉ាដាច់​ iPhone X ដោយ​សារ​ Note 9 មាន​ RAM ទំហំ​ធំ អាច​រក្សា​ទុក​កម្មវិធី​ឲ្យ​មាន​ដំណើរ​ការ​បាន​ច្រើន​ជាង iPhone X៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី