ស្លាប់ពីរនាក់ ក្រោយបាញ់ប្រហារនៅកន្លែងប្រកួតហ្គេមក្នុងសហរដ្ឋអាមេរិក

  • 2018-08-27 01:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់​បាន​ស្លាប់​ក្រោយ​ការ​បាញ់​ប្រហារ​ដ៏​អាក្រក់​បំផុត​អំឡុង​ការ​ប្រកួត​វីដេអូ​ហ្គេម​មួយ​កន្លែង​ក្នុង​ទីក្រុង Jacksonville រដ្ឋ​ផ្លរីដា​សហរដ្ឋអាមេរិក។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន ៩​នាក់​ផ្សេង​ទៀត ក៏​បាន​រង​របួស​ពី​ការ​បាញ់​ប្រហារ​នេះ ខណៈ មនុស្ស​២​នាក់​រង​របួស​ធ្ងន់ធ្ងរ​ក្រោយ​ព្យាយាម​រត់​ចេញ​ពី​កន្លែង​កើត​ហេតុ។ ចំណែក​ឯ​ជន​ល្មើស ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា David Katz អាយុ ២៤​ឆ្នាំ​រស់​នៅ​រដ្ឋ Maryland។ លើស​ពី​នេះ​ទៀត​ ក្រោយ​ពេល​កើត​ហេតុ​ជន​ល្មើស បាន​បាញ់​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​ហាង​លក់ Pizza Chicago។

ទោះ​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​មូល​ហេតុ​អ្វី​ទើប​បណ្ដាល​ឲ្យ​ជន​ល្មើស សម្រេច​ចិត្ត​បាញ់​ប្រហារ​មក​លើ​ហ្វូង​មនុស្ស​ដូចនេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ជុំ​វិញ​ករណី​នេះ​បន្ត​ទៀត៕

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម