លើក​នេះ Torres ស៊ុត​១​ហើយ​ Assist២​ទៀត​ នាំ Sagan Tosu ឈ្នះ​នៅ​ J ​league

  • 2018-08-27 04:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតFernando Torres រក​បាន​គ្រាប់​ដំបូង​ក្នុង​ក្របខណ្ឌ Jleagueហើយ ក្រោយ​ជួយ Sagan Tosu ឈ្នះ​ក្រុម​​នៅ​តំបន់​កាត់​ចោល​ដូច​គ្នា Gamba Osaka ក្នុង​លទ្ធផល ៣​ទល់​នឹង០។

សម្រាប់​ការ​ប្រកួត​នេះ ​អតីត​កីឡាករ​របស់  Atletico Madrid បង្ហាញ​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែនទែន​ ព្រោះ​គេ​បាន​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​២​គ្រាប់ ថែម​ទាំង​ទាត់​ចូល​ខ្លួន​ឯង​មួយ​គ្រាប់​ទៀត។ Sagan Tosu រក​បាន​គ្រាប់​ដំបូង​នាទី​៤៨​ដោយ​កីឡាករ Yuji Ono  មុន​ពេល​  Mu Kanazaki ធ្វើ​បាន​គ្រាប់​ទី​ពីរ​នាទី​៥៩។

​Torres ជា​អ្នក​បន្ថែម​គ្រាប់​បាល់​ចុងក្រោយ ជួយ​ក្រុម​បាន​៣​ពិន្ទុ​យ៉ាង​សំខាន់ ខណៈ​កំពុង​ស្ថិត​​នៅ​តំបន់​ក្រុម​ទាំង​៣​​នឹង​ត្រូវ​គេ​កាត់​ចេញ​នៅ​រដូវ​កាលក្រោយ។ ជា​ការ​ពិត​នេះ​ជា​គ្រាប់​ទី​២​របស់ Torres នៅ​ក្រុម Sagan Tosu ប៉ុន្តែ​ជា​គ្រាប់​ដំបូង​នៅ Jleague ឯ​១​គ្រាប់​ទៀត​ធ្វើ​បាន​ទៅ Cup៕

![](http://media.sabay.com/media/sabay-news/Sport-News/International-Sports/soccer/Soccer54/Soccer73/5b83761c6cbb3_1535342100.jpg "")

អត្ថបទ៖ ហេង សុធារិទ្ធិ