យក OnePlus 6​ សាក​កម្លាំង POCO F1 បានលទ្ធផលគួរ​ឲ្យភ្ញាក់ផ្អើល

  • 2018-08-27 04:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

POCO F1 ​​ជា​ស្មាតហ្វូន​ដែល​កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយ​សារ​ជា​ស្មាតហ្វូន​ដែល​មាន​លក្ខណៈ​សម្បត្តិ​ខ្លាំង និង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត។ ចំណែក​ OnePlus 6 ក៏​ជា​ស្មាតហ្វូន​កំពូល​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​មួយ​ដែរ។ ​

ហេតុ​នេះ​ហើយ​ទើប​គេ​បង្កើត​ការ​តេស្ត​ល្បឿន​នៃ​ការ​បើក​កម្មវិធី​លើ​ស្មាតហ្វូន​​ទាំង​ពីរ ដោយ​ចង់​ដឹង​ថា​មួយ​ណា​​ដំណើរ​ការ​លឿន​ជាង?

POCO F1 ដែល​គេ​បាន​យក​មក​ធ្វើ​តេស្ត​ក្នុង​វីដេអូ​គឺ​មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ​ ៨ GB និង​មាន​តម្លៃ​​ខ្ទង់​ ៤១០ ដុល្លារ​ នៅ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា។ ចំណែក​ OnePlus 6 ប្រើ​ឈីប​ Snapdragon 845, RAM ទំហំ​ ៨ GB និង​មាន​តម្លៃ ៥៧៩ ដុល្លារ​លើ​ទីផ្សារ​បរទេស។ ស្មាតហ្វូន​ទាំង​ពីរ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 Oreo ដូច​គ្នា។

​ការ​ធ្វើ​តេស្ត​មាន​ចំនួន​ពីរ​ជុំ​ ដោយ​ជុំ​ទី​មួយ​ POCO F1 បញ្ចប់​ការ​បើក​កម្មវិធី​ទាំង​អស់​មុន​ OnePlus 6 ប្រមាណ​ ២ វិនាទី ពោល​ប្រើ​ពេល​ ១ នាទី ៣៣ វិនាទី។ នៅ​ជុំ​ទីពីរ​ស្មាតហ្វូន​ទាំង​ប្រកៀក​ប្រកិត​គ្នា​ ដោយ​បញ្ចប់​ការ​តេស្ត​ក្នុង​ពេល​ដំណាល​គ្នា។

​លទ្ធផល​នេះ​បង្ហាញ​ថា​ POCO F1 ជា​ជម្រើស​ប្រសើរ​ជាង​ OnePlus 6 សម្រាប់​អ្នក​ប្រើ​ប្រាស់​ណា​ដែល​ចង់​បាន​ស្មាតហ្វូន​កម្លាំង​ខ្លាំង​ប៉ុន្តែ​មិន​ចង់​ចំណាយ​ថវិកា​ច្រើន។ យ៉ាងណាក្ដី OnePlus 6 ក៏​មាន​ចំណុច​ដទៃ​ទៀត​ដែល​លេច​ធ្លោ​ជាង POCO F1 ដូច​ជា​ការ​រចនា​រូបរាង​ប្រើ​ប្រាស់​វត្ថុធាតុ​​កម្រិត​ Premium និង​មាន​កាមេរ៉ា​កម្រិត​ Flagship ជា​ដើម៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម