ប៉ះ Spurs យប់​នេះ Mourinho សំណូមពរ​ឲ្យ​ Fan បន្ត​លើក​ទឹក​ចិត្ត​ក្រុម

  • 2018-08-27 07:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ចង់​ឲ្យ​​ក្លឹប Manchester United មាន​ការ​ជំរុញ​ទឹក​ចិត្ត​ពី​អ្នក​គាំទ្រ​ស្ម័គ្រស្មោះ​ ត្បិត​កាល​ពី​សប្ដាហ៍​មុន​ចាញ់  Brighton & Hove Albion ២ទល់​នឹង​១។

រាត្រី​ម៉ោង​២​រំលង​អាធ្រាត្រ​​​នេះ ក្លឹប​បិសាច​ក្រហម​ត្រូវ​ទទួល​ស្វាគមន៍​ Tottenham Hotspur ប្រកួត​​បង្គ្រប់​សប្ដាហ៍​ទី​៣ Premier League។ Spurs ឆ្លង​កាត់​២​ប្រកួត​កន្លង​ទៅ​មិន​​ទាន់​ស្គាល់​ពាក្យ​ថា​​ចាញ់​ទេ ខណៈ Man Utd ឈ្នះ​១ ចាញ់​១។

បរាជ័យ​ចុងក្រោយ​ដោយ​សារ Brighton អ្នក​គាំទ្រ​របស់ Man Utd ទាំង​មូល​ហាក់​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នេះ​សោះ។ មុន​ការ​ប្រកួត​យប់​នេះ​មក​ដល់ Mourinho បាន​និយាយ​ថា៖ "លេង​ទល់​នឹង Leicester​ សប្ដាហ៍​ដំបូង​ យើង​អាច​និយាយ​បាន​ថា​ស្ថានភាព​គឺ​ធម្មតា ព្រោះ​ក្រុម​លេង​ល្អ​និង​ឈ្នះ។ ប៉ុន្តែ​ពេល​ប៉ះ Brighton ពួក​យើង​លេង​មិន​បាន​ល្អ​​និង​ចាញ់​ការ​ប្រកួត។ វា​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត។ ខ្ញុំ​គិត​ថា កីឡាករ​ទាំង​អស់​មាន​អារម្មណ៍​បែប​នេះ​ដូច​គ្នា"។

អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បន្ត​ថា អ្នក​គាំទ្រ​​ពិត​ជា​អស្ចារ្យ​​សម្រាប់​២​ប្រកួត​កន្លង​ទៅ។ ក្នុង​អាជីព​​លោក​មិន​ដែល​​អាត្មានិយម​និង​គិត​តែ​ពី​ខ្លួន​ឯង​ទេ។ លោក​តែងតែ​ជា​បុរស​ម្នាក់​សម្រាប់​ក្លឹប។ លោក​រីករាយ ពេល​ដែល​អ្នក​គាំទ្រ​មក​លើក​ទឹក​ចិត្ត​ក្រុម៕ ​​

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ