បង្ហាញមុខកីឡាករដែលរកប្រាក់ឈ្នួលបានច្រើនបំផុតប្រចាំក្លឹបធំៗ Premier League
- 2018-08-29 13:02:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខកីឡាករដែលរកប្រាក់ឈ្នួលបានច្រើនបំផុតប្រចាំក្លឹបធំៗ Premier League
ចន្លោះមិនឃើញ
ក្លឹប Premier League ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា បានផ្ដល់ប្រាក់ឈ្នួលជាច្រើនដល់បណ្ដាកីឡាករដែលខ្លួនផ្ទេរចូល។ ស្របក្នុងន័យនេះដែរ អត្ថបទសូមបង្ហាញមុខកីឡាករដែលរកបានច្រើនបំផុតប្រចាំក្លឹបធំៗទាំង ៦ នៅក្នុងលីគកំពូលអង់គ្លេស (យោងតាម Total Sportek)៖
១. ក្លឹប Arsenal៖ ខ្សែបម្រើប្រយុទ្ធ Mesut Ozil មានប្រាក់ឈ្នួល ៣០ ម៉ឺនផោនក្នុងមួយសប្ដាហ៍ (ជិត ៣៩ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
២. ក្លឹប Chelsea៖ កីឡាករ Eden Hazard មានប្រាក់ឈ្នួល ២០ ម៉ឺនផោនក្នុងមួយសប្ដាហ៍ (ជិត ២៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
៣. ក្លឹប Liverpool៖ ខ្សែស្លាប Mohamad Salah មានប្រាក់ឈ្នួល ២០ ម៉ឺនផោនក្នុងមួយសប្ដាហ៍ (ជិត ២៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
៤. ក្លឹប Manchester City៖ ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne មានប្រាក់ឈ្នួល ២៨ ម៉ឺនផោនក្នុងមួយសប្ដាហ៍ (ជាង ៣៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
៥. ក្លឹប Manchester United៖ ខ្សែប្រយុទ្ធ Alexis Sanchez មានប្រាក់ឈ្នួល ៣៥ ម៉ឺនផោនក្នុងមួយសប្ដាហ៍ (ជិត ៤៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
៦. ក្លឹប Tottenham Hotspur៖ ខ្សែប្រយុទ្ធ Harry Kaneមានប្រាក់ឈ្នួល ៣០ ម៉ឺនផោនក្នុងមួយសប្ដាហ៍ (ជិត ៣៩ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)៕