ចូលមើលទិដ្ឋភាពខាងក្នុងផ្ទះលាក់ខ្លួនក្នុងរូងភ្នំ ស្អាតកប់!
- 2018-08-28 02:13:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលមើលទិដ្ឋភាពខាងក្នុងផ្ទះលាក់ខ្លួនក្នុងរូងភ្នំ ស្អាតកប់!
ចន្លោះមិនឃើញ
ផ្ទះលាក់ខ្លួនក្នុងរូងភ្នំដ៏ប្រណីតមួយ ដែលត្រូវគេចាត់ទុកថាជា រូងភ្នំដ៏ប្រណីតបំផុតលើពិភពលោក ដែលធ្លាប់ប្រកាសដាក់លក់ក្នុងតម្លៃកប់ក្តោង។
ស្ថិតនៅក្នុងរដ្ឋ Arkansas សហរដ្ឋអាមេរិក រូងភ្នំ Beckham Creek Cave Lodge ខាងលើនេះ ត្រូវបានកសាងឡើងជាកន្លែងសម្រាប់ជ្រក និងគេចពីគ្រាប់ផ្លោង ប៉ុន្តែក្រោយមកត្រូវបានគេជួសជុលឡើងជាសណ្ឋាគារប្រណីត។ វាអាចផ្ទុកភ្ញៀវរហូតដល់ទៅ ៨នាក់ នៅក្នុងរូងភ្នំដែលពោរពេញទៅដោយថ្មលយស្រួចៗ និងទឹកជ្រោះធម្មជាតិ ហើយថែមទាំងមានកន្លែងចុះចតឧទ្ធម្ភាគចក្រទៀតផង។
ផ្ទះដែលអាប់ឌែតឡើងជាសណ្ឋាគារនេះ មានទំហំ ៥៥០ម៉ែត្រការ៉េខ រុំព័ទ្ធដោយទេសភាពបែបធម្មជាតិ ធ្លាប់ត្រូវបានដាក់លក់ដេញថ្លៃចាប់ពីតម្លៃ ២,៥លានដុល្លារ កាលពីឆ្នាំ២០១៨៕
តោះ! ទៅមើលទិដ្ឋភាពផ្នែកខាងក្នុងនៃសណ្ឋាគារលាក់ខ្លួនក្នុងរូងភ្នំនោះទាំងអស់គ្នា៖