Fan វៀតណាមយកឡានពេទ្យ ឡានសំរាមជិះហ៊ោពេញផ្លូវ ពេលក្រុមឡើង Semi-Final
- 2018-08-28 04:15:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan វៀតណាមយកឡានពេទ្យ ឡានសំរាមជិះហ៊ោពេញផ្លូវ ពេលក្រុមឡើង Semi-Final
ចន្លោះមិនឃើញ
អ្នកគាំទ្រជម្រើសជាតិបាល់ទាត់វៀតណាមសប្បាយចិត្តឥតឧបមា ដោយសារក្រុមរបស់ខ្លួនបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ Asian Games បន្ទាប់ពីឈ្នះ ស៊ីរី ១-០។
ប្រជាជនវៀតណាមរាបម៉ឺននាក់បានចេញបានចេញមកអបអរជ័យជម្នះដ៏ធំធេងនេះនៅតាមបណ្ដាលផ្លូវនៃទីក្រុងធំៗដូចជាហាណូយនិងហូជីមិញជាដើម។ ភ្លើងពណ៌ក្រហមនិងទង់ជាតិវៀតណាមបានរំលេចពេញដងវិថី អមដោយម៉ូតូម៉ឺនគ្រឿងជិះដង្ហែគ្នាចុចស៊ីផ្លេទ្រហឹងពេញទីក្រុង។
រឿងដែលគួរចាប់អារម្មណ៍អ្នកគាំទ្រមួយចំនួនបានយកយានយន្តប្លែកៗមកជិះស្រែកហ៊ោនឹងគេ។ ក្នុងគេឃើញមានអ្នកខ្លះជិះឡានពេទ្យ ឡានសំរាម និងរ៉ូឡូជាដើម។ វៀតណាមនឹងត្រូវប៉ះកូរ៉េខាងត្បូងនៅថ្ងៃស្អែកនេះដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រយកមេដាយមាស៕