ដួង ហ្សូ​លីដា ​​​ចាប់​បាន​ភិន​ភាគ​ចោរ​លួច​ផ្លាកលេខ​ឡានទាំង​មុខ​ និង​ក្រោយ​

  • 2018-08-28 04:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កញ្ញា ដួង ហ្សូ​លី​ដា ជួប​រឿង​ក្ដៅ​ក្រហាយ​ ដោយសារ​តែ​ចោរ​បាន​លួច​យក​ស្លាក​លេខ​រថយន្ត​​ទាំង​មុខ​និង​ក្រោយ​ របស់​ខ្លួន​បាន​ដោយ​គ្មាន​ញញើត កាល​ពី​វេលា​ម៉ោង ២​ :១៥ នា​ទី​ ភ្លឺ ​នៅ​ថ្ងៃ​នេះ ​នៅ​ពេល​រូប​នាង​បាន​ចត​រថយន្ត​នៅ​មុខ​ហាង​របស់​ខ្លួន ​តាម​បណ្ដោយ​ផ្លូវ​ទេព​ផន ក្នុង​សង្កាត់​ទឹក​ល្អក់​៣។

រថយន្ត​របស់កញ្ញា ហ្សូ​លីដា

​ផ្អែក​តាម​កាមេរ៉ា​សុវត្ថិភាព កញ្ញា ដួង ហ្សូ​លី​ដា បាន​កំណត់​ភិន​ភាគ​ចោរ​បាន​យ៉ាង​ច្បាស់ ដោយ​បុរស​នោះ​ពាក់​អាវ​ស ​ស្លៀក​ខោ​ខ្លី​ពណ៌​ស ជិះ​រឺម៉ក់​កង់​បី​ឥណ្ឌា​មក​ធ្វើ​សកម្មភាព​ ដោះ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​បាន​ទាំង​មុខ និង​ក្រោយ​តែ​ម្តង។

សកម្មភាព​ចោរ

កញ្ញា ហ្សូ​លី​ដា បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា ៖ "អស់​សំណើច និង​ហួស​ចិត្ត​ទាំង​ព្រឹក​នឹង​លោក​ចោរ...! កញ្ចក់ឡាន អី​មិន​លួច មក​លួច​ដោះ​ស្លាក​ឡាន​ទាំង​មុខ​និង​ក្រោយ​យក​ទៅ​បាត់​ធ្វើព្រងើយ ...! អាសូរ​តែ​ស្លាក​ឡាន​ខ្ញុំ​នឹង​លេខ​ការ៉េ លេខ​ហុង​ស៊ុយ លេខ​ថ្លៃ​ៗ​អី​ទៅ​មិន​ថា​ទេ លោក​ព្រះ​អើយ ?និយាយ​ពី​លេខ​អោយ​ធម្មតា​អោយ​សុទ្ធ គ្រាន់​តែ​ជា​លេខ​កម្មង់​ដែល​ជា​តួ​លេខ​នៃ​ភាព​ចង​ចាំ​របស់​ខ្ញុំ​តើ មើល​មិន​ឃើញ​ថា​ហេតុអ្វី​គាត់​ត្រូវ​មក​លួច ហើយ​ជំនាញ​ខ្លាំង​មែន​ទែន មើល​តែ​ក្នុង​វីដេអូ​កាមេរ៉ា​ឃើញ​ច្បាស់​ហើយ ៕

សូម​បង​ប្អូន​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា ស្លាក​ឡាន​នាង​ខ្ញូំ 2AM-2113 ត្រូវ​បាន​ចោរ​លួច​យប់​មិញ​វេលា​ម៉ោង 2.15 នា​ទី​ភ្លឺ​នេះ​ ដោយ​បុរស​ម្នាក់​ពាក់​ខោ​ស​ខ្លី និង អាវ​ស​ជិះ​ម៉ូតូ​រឺម៉ក​ឥណ្ឌា​កង់​បី​ដូច​ក្នុង​រូប​នេះ ។ បើ​មាន​ករណី​ឡាន​ផ្សេង​ពាក់​ស្លាក​នេះ (2AM-2113) មិន​មែន​ជា​ឡាន MG-GS2.0 ពណ៌​ខ្មៅ​របស់​នាង​ខ្ញុំ យក​ទៅ​បង្ក​បញ្ហា​ណា​មួយ​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ នាង​ខ្ញុំ​មិន​ទទួល​ខុស​ត្រូវ​ឡើយ។

ចាំ​មើល​លោក​ពូ​ប៉ូលិស​ក្នុង​សង្កាត់​ទឹក​ល្អក់​3យើង​នេះ លោក​អាច​ធ្វើ​ការងារ​ស្វែង​រក​ជន​ដៃ​ដល់​ឃើញ​អត់ ? ផ្លូវ​ទេព​ផន​នេះ និយាយ​ពី​រឿង​ចោរ​ឆក់ ចោរ​លួច​វិញ ដូច​ជា​ល្បី​ខ្លាំង​គួរ​សម​ដែរ តាំង​ពី​មក​បើក​ហាង​បាន​ជាង​៣​ឆ្នាំ​នៅ​ទឹក​ដី​នេះ ហើយ​ក៍​ធ្លាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ច្រើន​ករណី​ហើយ​ដោយ​សារ​ចោរ​ឆក់​តាម​ផ្លូវ និង​អ្នក​ជិត​ខាង​មក​សុំ​អោយ​បើក​កាមេរ៉ា​មើល​ករណី​បាត់​ម៉ូតូ "។ ​​

រូបភាព៖ FB Doung Zolida

អត្ថបទ៖ លឹម សុនា