មុន​ប្រកួត​ចាប់​ផ្ដើម អ្នក​គាំទ្រ​ក្មេង​បណ្ដើរ​បាល់​ស៊ុត​ រួច​អបអរ​ដោះ​អាវ​មួយ​ទំហឹង មើល​ហើយ​គួរ​ឲ្យ​អស់​សំណើច

  • 2018-08-28 12:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញ ក្លឹប Marseille បាន​ប៉ះ​ជាមួយ​ក្លឹប Rennes ក្នុង​ការ​ប្រកួត​លីគ​កំពូល​បារាំង។ ទោះ​ជា​យ៉ាង​ណា មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​កើត​ឡើង​ មុន​ការ​ប្រកួត។

ដូច​បាន​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម អ្នក​គាំទ្រ​ក្លឹប Marseille បាន​បណ្ដើរ​បាល់​ដើម្បី​ស៊ុត​ នៅ​មុន​ការ​ប្រកួត​ផ្លូវ​ការ​ចាប់​ផ្ដើម។ កុមារា​ត្រូវ​បាន​ប្រទះ​ឃើញ​បណ្ដើរបាល់ប្រកបដោយ​លក្ខណៈ​ស្វាហាប់ និង​ស៊ុត​ហាក់​មាន​បច្ចេកទេស។ លើស​ពី​នេះ ក្រោយ​ពី​ស៊ុត​រួច កុមារ​ជា​អ្នក​គាំទ្រ​ក្លឹប Marseille រូបនេះ បាន​ធ្វើ​ការ​អបអរ​ពេញ​មួយ​ទំហឹង ដោយ​បាន​ដោះ​អាវ រួច​យក​ជង្គង់​ទៅ​អូស​ជាមួយ​វាល​ស្មៅ ដែល​ជា​ Style ក្នុង​ការ​អបអរ​របស់​កីឡាករ​បាល់ទាត់​ល្បីៗ​មួយ​ចំនួន។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​មួយ​នេះ បាន​បញ្ចប់​ដោយ​លទ្ធផល ២ ទល់​នឹង ២៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី