បណ្ដា​កីឡាករ​​ដែល​រក​លុយ​បាន​ច្រើន​កប់ពី​កុងត្រា​ស្បែក​ជើង

  • 2018-08-30 12:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ 90 Minuteកាល​ពី​ពេល​កន្លង​ទៅ ខាង​ក្រោម​ជា​កីឡាករ​បាល់​ទាត់​ចំនួន ១០ រូប​ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ​ អំពី​កុងត្រា​ស្បែក​ជើង៖

១០. ខ្សែ​ប្រយុទ្ធ Wayne Rooney៖ ទទួល​បាន ១,៥ លាន​ផោន (ជិត ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក)​ក្នុង​មួយ​ឆ្នាំ ពី​កុងត្រា​ស្បែក​ជើង​ជាមួយ​ក្រុមហ៊ុន Nike។

៩. ខ្សែ​ប្រយុទ្ធ Sergio Aguero៖ ទទួល​បាន ១,៥ លាន​ផោន​ (ជិត​ ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ ពី​កុងត្រា​ស្បែក​ជើង​ជាមួយ​ក្រុមហ៊ុន Puma។

៨. ខ្សែ​ប្រយុទ្ធ Lionel Messi៖ ទទួល​បាន ២,៥ លាន​ផោន​ (ជាង ៣,២ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ ពី​កុងត្រា​ស្បែក​ជើង​ជាមួយ​ក្រុមហ៊ុន Adidas។

៧. ខ្សែ​បម្រើ Marco Verratti៖ ទទួល​បាន ២,៧ លាន​ផោន​ (ជិត ៣,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ ពី​កុងត្រា​ស្បែក​ជើង​ជាមួយ​ក្រុមហ៊ុន Nike។

៦. ខ្សែ​បម្រើ Paul Pogba៖ ទទួល​បាន ៣,១ លាន​ផោន​ (ជិត ៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ ពី​កុងត្រា​ស្បែក​ជើង​ជាមួយ​ក្រុមហ៊ុន Adidas។

៥. ខ្សែ​បម្រើ​ប្រយុទ្ធ Mesut Ozil៖ ទទួល​បាន ៣,៧ លាន​ផោន​ (ជិត ៤,៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ ពី​កុងត្រា​ស្បែក​ជើង​ជាមួយ​ក្រុមហ៊ុន Adidas។

៤. ខ្សែ​បម្រើ Cesc Fabregas៖ ទទួល​បាន ៤ លាន​ផោន​ (ជាង ៥,១ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ ពី​កុងត្រា​ស្បែក​ជើង​ជាមួយ​ក្រុមហ៊ុន Puma។

៣. ខ្សែ​ស្លាប Gareth Bale៖ ទទួល​បាន ៤,១ លាន​ផោន​ (ជិត ៥,៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ ពី​កុងត្រា​ស្បែក​ជើង​ជាមួយ​ក្រុមហ៊ុន Adidas។

២. ខ្សែ​ប្រយុទ្ធ Mario Balotelli៖ ទទួល​បាន ៥,១ លាន​ផោន​ (ជាង ៦,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ ពី​កុងត្រា​ស្បែក​ជើង​ជាមួយ​ក្រុមហ៊ុន Puma។

១. ខ្សែ​ប្រយុទ្ធ Cristiano Ronaldo៖ ទទួល​បាន ៦,២ លាន​ផោន (ជិត ៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក)​ក្នុង​មួយ​ឆ្នាំ ពី​កុងត្រា​ស្បែក​ជើង​ជាមួយ​ក្រុមហ៊ុន Nike៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី