Ronaldo បាន​ក្លាយ​ជា​ម្ចាស់​ថ្មី​របស់​ក្លឹប​ Valladolid នៅ​ La Liga

  • 2018-08-29 07:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldo Nazario ទី​បំផុត​បាន​ក្លាយ​ជា​ម្ចាស់​​ថ្មី​របស់​ Real Valladolid ដែល​ជា​ក្លឹប​នៅ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​បន្ទាប់​ពី​រូប​គេ​​ទិញ​ និង​គ្រប់គ្រង​ហ៊ុន​ភាគ​ច្រើន​របស់​ក្លឹប​​។

Ronaldo Nazario

អតីត​ជយលាភី​ FIFA Player of the Year រូប​នេះ​ចាប់​ផ្ដើម​ចរចា​លើ​ការ​ទិញ​ដូរ​​មួយ​រយៈ​មក​ហើយ​ ប៉ុន្តែ​ទើប​សម្រេច​ជោគជ័យ​ក្រោយ​ម្ចាស់​ក្លឹប​ចាស់​ព្រម​លក់​ហ៊ុន​ក្នុង​តម្លៃ​៣០​លាន​អឺរ៉ូ។​ Valladolid បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយ​ផុង​ខ្លួន​ក្នុង​បំណុល​ប្រមាណ​២៥​លាន​អឺរ៉ូ។​

Valladolid ​ដែល​មាន​ម្ចាស់​ជា​អ្នក​ជំនួញ​ម៉ិកស៊ិក​ឈ្មោះ​ Ernesto Tinajero បាន​ស្វែងរក​ម្ចាស់​ក្លឹប​ថ្មី​ដើម្បី​ដោះស្រាយ​វិបត្តិ​ខាង​លើ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ហើយ​ទី​បំផុត​ Ronaldo ចាប់​អារម្មណ៍​ និង​ចរចា​ទិញ​យក​តែ​ម្ដង។​ Ronaldo មាន​ទ្រព្យ​សម្បត្តិ​សរុប​​សល់​ពី​ជំនាន់​នៅ​ជា​កីឡាករ​ប្រមាណ​ជាង​១៥០​លាន​អឺរ៉ូ​។​

គួរ​រម្លឹក​ថា​ក្រុម​ Real Valladolid ទើប​​ឡើង​មក​លេង​នៅ​ La Liga វិញ​រដូវ​កាល​ថ្មី​​ក្រោយ​យក​ឈ្នះ​ Sporting Gijon និង​ Numancia នៅ​វគ្គ​ Play-off។ ២​ប្រកួត​ដំបូង​​នៅ​ក្របខ័ណ្ឌ​កំពូល​របស់​ក្រុម​អាយុ​៩០​ឆ្នាំ​មួយ​នេះ​មិន​អាក្រក់​ពេក​ទេ​ដោយ​ស្មើ​ Girona និង​ចាញ់ Barcelona ១​ទល់​នឹង០៕ ​

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម