ភូមិនៅនូវែលសេឡង់ ហាមឃាត់ការចិញ្ចឹមឆ្មាដាច់ខាត ព្រោះហេតុផល១

  • 2018-08-30 01:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិ​តូច​មួយ​នៅ​ភាគ​ខាង​ត្បូង​ឆ្នេរ​នៃ​ប្រទេស​នូវែលសេឡង់ កំពុង​រៀប​ចំ​គម្រោង​ហាម​ឃាត់​ការ​ចិញ្ចឹម​សត្វ​ឆ្មា​ទាំង​អស់​នៅ​តាម​ផ្ទះ​នីមួយៗ។

ក្រោម​ការ​ផ្ដួចផ្ដើម និង​ស្នើសុំ​ដោយ​អង្គការ Environment Southland ម្ចាស់​ឆ្មា​ទាំង​អស់​ក្នុង​ភូមិ Omaui ត្រូវ​ចុះ​បញ្ជី​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ជាមួយ​អាជ្ញាធរ។ ក្រោយ​ពេល​ដែល​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​ងាប់ នោះ​ម្ចាស់​ទាំង​អស់ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​សត្វ​ថ្មី​ទៀត​នោះ​ទេ។ ការ​ធ្វើ​ដូចនេះ ស្ដាប់​ទៅ​ហាក់​ដូច​ជា​ឃោរឃៅ​ខ្លាំង​ណាស់​សម្រាប់​សត្វ​ឆ្មា ប៉ុន្តែ​យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា សត្វ​ឆ្មា​បាន​សម្លាប់​បក្សី និង​ថនិកសត្វ​រាប់​ពាន់​លាន​ក្បាល​ក្នុង​មួយ​ឆ្នាំ​ៗ។ ដូច្នេះ​ដើម្បី​ការពារ​សត្វ​បក្សី, សត្វល្អិត និង​សត្វ​ល្មូន​ក្នុង​តំបន់ យុទ្ធនាការ​នេះ​ត្រូវ​បាន​ដាក់​ចេញ​ហើយ​អនុវត្ត​ចំពោះ​ប្រជាជន​ទាំង​អស់។

ជាមួយ​គ្នា​ដែរ ប្រសិន​បើ​នរណា​ម្នាក់​មិន​អនុលោម​ទៅ​តាម​ច្បាប់​នេះ នឹង​ត្រូវ​ទទួល​ការ​ជូន​ដំណឹង និង​ព្រម​មាន​ពី​អាជ្ញាធរ ឬ​ក្នុង​ករណី​ណែ​នាំ​មិន​ស្ដាប់ អាជ្ញាធរ​មាន​សិទ្ធិ​ក្នុង​ការ​ដក​ហូត​សត្វ​ឆ្មា​ទាំង​នោះ​ទៀត​ផង៕

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី