សារធាតុផលិតលើទូរសព្ទជាចំណុចសំខាន់ ដែលអ្នកប្រើប្រាស់ត្រូវគិតគូរ។ ទូរសព្ទមានការផលិតពីសារធាតុដូចជា លោហៈ ប្លាស្ទិក ឬកញ្ចក់។ ចុះមួយណាល្អច្រើនជាង។
លោហៈ
គុណសម្បត្តិ
- មានភាពស្រស់ស្អាត ទាន់សម័យ មានការពេញចិត្តជាច្រើនពីសំណាក់អ្នកប្រើប្រាស់។
- ពេលចាប់កាន់ជាលើកដំបូង មានអារម្មណ៍ត្រជាក់ស្និទ្ធនឹងដៃ។
គុណវិបត្តិ
- ទូរសព្ទប្រើលោហៈ មួយចំនួនងាយកោង ខូចទ្រង់ទ្រាយ។
- កម្រិតរលកសញ្ញា LTE, Wi-Fi និង Bluetooth ពិបាកក្នុងការបញ្ជូន។ ទូរសព្ទប្រភេទនេះភាគច្រើន មិនអាចសាកថ្មតាម Wireless បានទេ។
- មានអារម្មណ៍ត្រជាក់ពេលលើកកាន់ដំបូង ប៉ុន្តែពេលប្រើយូរ ដូចជាលេងហ្គេមធំៗ កើនកម្ដៅ ជាពិសេសបរិវេណ Chip ពិបាកក្នុងការកាន់ស្និទ្ធប្រើប្រាស់។
ប្លាស្ទិក
គុណសម្បត្តិ
- ងាយស្រួលក្នុងការផលិត ព្រមទាំងមានតម្លៃធូរថ្លៃ។
- ងាយបែកបាក់ដែរ ប៉ុន្តែកម្រិតប៉ះទង្គិចខូចទ្រង់ទ្រាយទាបជាងលោហៈ និងកញ្ចក់។ ពេលមានសំពាធ ដាក់ក្នុងហោប៉ៅ ប្លាស្ទិក អាចរក្សាទ្រង់ទ្រាយដើមបាន។
- កម្រិតរលកសញ្ញា មានការបញ្ជូន បានល្អ។
- ទូរសព្ទប្រើប្លាស្ទិក មានពណ៌ច្រើន ងាយស្រួលក្នុងជ្រើសរើសតាមតម្រូវចិត្ត មិនពិបាកទិញសម្បកពណ៌បន្ថែម។
គុណវិបត្តិ
- សម្បកប្លាស្ទិក មានលើទូរសព្ទ ងាយស្រួលនឹងស្លោកពណ៌ ក្នុងពេលប្រើប្រាស់។
- ត្បិតត្រូវវិនិយោគរាប់រយដុល្លារ ប៉ុន្តែប្លាស្ទិកលើតួទូរសព្ទ តិច ឬច្រើនបានបន្ថយតម្លៃ ជារួមមើលទៅមិនសូវថ្លៃ។
កញ្ចក់
គុណសម្បត្តិ
- កម្រិតរលកសញ្ញាបញ្ជូនបានល្អ មិនសូវមានការរំខាន ក្នុងការប្រើ LTE, Wi-Fi និង Bluetooth។
- ទូរសព្ទមើលទៅទាក់ទាញ ជាពិសេសពេលត្រូវពន្លឺជះត្រូវ រូបរាងឡើងអែម។
- ងាយស្រួលក្នុងការកាន់ប្រើ រលោងស្អាត និង មានអារម្មណ៍ត្រជាក់ដូចលោហៈ។
គុណវិបត្តិ
- មិនទាន់មានក្រុមហ៊ុនណាមួយ អាចផលិតកញ្ចក់ស្ដើងមិនបែកនោះទេ បើធ្លាក់ប៉ះខ្លាំង ដឹងតែចប់ហើយ។
- កញ្ចក់ងាយស្រួលនឹងឆ្កូត។
- ងាយរអិលជ្រុះធ្លាក់ពីដៃ ពេលកាន់ប្រើយូរមានសំណើមក្នុងបាតដៃ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖
Androidcentral
ប្រែសម្រួល៖ ប៊ុនធឿន