ទូរសព្ទ (Cellphone) និងស្មាតហ្វូន (Smartphone) ខុសគ្នា​ដូចម្ដេច​?

  • 2018-08-30 08:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន ឬ​ទូរសព្ទ​វ័យ​ឆ្លាត ជា​ទូរសព្ទ​ចល័ត មាន​មុខងារ និង​បំពាក់​បច្ចេកវិទ្យា​ល្អៗ​បន្ថែម​។ បើ​និយាយ​ឲ្យ​ស្រួល ស្មាតហ្វូន​ជា​ប្រភេទ​ទូរសព្ទ​ចល័ត ប៉ុន្តែ​ទូរសព្ទ​ចល័ត មិន​វ័យ​ឆ្លាត​នោះ​ទេ​។ 

ស្មាតហ្វូន​អាច​អនុវត្ត​ការងារ បាន​ច្រើន​ជាង​ត្រឹម ការ​ហៅ​ចេញ និង​ទទួល​ការ​ហៅ​ចូល មាន​កម្មវិធី​ប្រើ​បន្ថែម​ស្ទើរ​រាប់​មិន​អស់ រួម​មាន​ហ្គេម កម្មវិធី​កាត់ត ផែនទី កម្មវិធី​គ្រប់គ្រង​សាច់ប្រាក់ និង​ជម្រើស Web Browser ជាច្រើន​។ ក្នុង​នោះ​ក៏​មាន​បញ្ចូល ប្រព័ន្ធ​ជំនួយ​ដូចជា Siri របស់ iPhone អាច​ទទួល​បញ្ជា​បំពេញ​ការងារ​លើ​ប្រព័ន្ធ​ទូរសព្ទ ដោយ​សំឡេង​។

ទូរសព្ទ​ចល័ត អាច ហៅ​ចេញ ទទួល​ការ​ហៅ​ចូល និង​ផ្ញើ​សារ​ជា​អក្សរ​បាន ខណៈ ស្មាតហ្វូន​បំពេញ​ការងារ​បាន​ច្រើន​ជាង​នេះ អាស្រ័យ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ (Operating System)។ 

ទូរសព្ទ​ចល័ត និង​ស្មាតហ្វូន​សុទ្ធ​តែ​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​។ កុំព្យូទ័រ​ប្រើ Windows, macOS ឬ Linux ខណៈ ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ស្មាតហ្វូន មាន iOS ឬ Android និង​ច្រើន​ទៀត​។  ប្រព័ន្ធ​របស់​ទូរសព្ទ​ចល័ត មិន​មាន​អ្វី​ច្រើន​ប្រើ​នោះ​ទេ មាន​ជម្រើស​តិច​តួច​បំផុត​។

បើ​ចង់​ប្រើ​ទូរសព្ទ​ត្រឹម​ហៅ​ចេញ និង​ទទួល​ការ​ហៅ​ចូល ទូរសព្ទ ឬ​ស្មាតហ្វូន អាច​បំពេញ​ការងារ​នេះ​បាន​។ រីឯ តម្លៃ​ទូរសព្ទ​ចល័ត​ធូរ​ថ្លៃ​ជាង ស្មាតហ្វូន​ឆ្ងាយ​ដែរ ប៉ុន្តែ​សមត្ថភាព​បំពេញ​ការងារ​ក៏​ទៅ​តាម​នោះ​ដែរ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifewire   ប្រែ​សម្រួល៖ ប៊ុនធឿន