ចង់ទិញអីវ៉ាន់ តែអត់ចេះភាសាក្នុង​ស្រុកក៏គ្មានបញ្ហា ស្កេនតែ QR កូដតាមនេះរួច​ស្រេច

  • 2018-08-27 10:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេលដែល​ទីផ្សារ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំ​ពុង​ផ្លាស់ប្តូរ​ទៅ​ជា​ស​ង្គ​មមួយ ​ដែល​មាន​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ ក្រុមហ៊ុន​ម៉ា​ស្ទ័រ​កាត បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ទូទាត់​តាម​ទូរ​ស័​ព្ទ​ច​ល័​ត តាម​រយៈ​ការ​ស្គេ​ន​កូដ QR នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​កិច្ចសហការ​ក្នុង​ភាព​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​។

ដំណោះស្រាយ​ទូទាត់​ប្រាក់​ដោយ​ស្គេ​ន​កូដ QR ក៏​អាច​ធ្វើបាន​ដោយ​នៅ​ក្រៅប្រទេស​ផងដែរ​ព្រោះ​វា​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ ដែល​ធ្វើ​ដំ​ណើ​រ​កម្សាន្ត​នៅ​ក្រៅប្រទេស ក៏ដូចជា​ប្រទេស​កម្ពុជា​មាន​ភាពងាយស្រួល​ក្នុង​ក្នុង​ការទូទាត់​ប្រាក់​ ពេល​អ្នកទិញ​ទំនិ​ញ​ផ្សេងៗ​ដោយ​មិនចាំបាច់​ព្រួយបារម្ភ​ពី​ឧបសគ្គ​ដែល​កើតមាន​ដោយសារ​ការមិន​ចេះ​ភាសា​ក្នុងស្រុក​។​

លោក ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ងបាន​បន្ថែមថា៖ "​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិ​ភព​លោក​ដូចជា​ម៉ា​ស្ទ័​រកា​ត គឺជា​ការ​ឆ្លុះបញ្ចាំង​ពីបំ​ណង​ប្រាថ្នា​របស់​វី​ង​ ក្នុង​ការបង្កើត​ប្រ​ព័​ន្ធ​បរិយាកាស​នៃ​ការទូទាត់​ប្រាក់​តាម​ប្រ​ព័​ន្ធ​អេ​ឡិ​ច​ត្រូ​និក​ប្រកបដោយ​ភាព​ជោគ​ជ័​យ និង​ផ្តល់​ជា​ចំនូល​ប្រចាំថ្ងៃ​សម្រាប់ ភ្នាក់ងារ ដៃគូ​សហការ សាជីវកម្ម សហគ្រាស​ខ្នាតតូច និង​ម​ធ្យ​ម ម្ចាស់​អាជីវកម្ម និង​ស្ថាប័ន​នានា ទាំង​នៅ​ទីក្រុង និង​នៅតាម​ទី​ជន​បទ​។​"

លោកស្រី Winnie Wong នាយក​ប្រចាំ​ប្រទេស​របស់​ម៉ា​ស្ទ័រ​កាត ក្នុង​តំបន់​ឥណ្ឌូចិន​បាន​ឱ្យ​ដឹង​ថា៖ "​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ឈាន​ឆ្ពោះ​ទៅ​រក​យុគស​ម័​យ​នៃ​ប្រ​ព័​ន្ធ​ឌីជីថល ការទូទាត់​តាម​អេឡិចត្រូ​និក​ក៏​គួរតែ​ដើ​រទ​ន្ទឹ​ម​គ្នា​ផងដែរ​។ សង្ឃឹមថា​ការ​សហការ​គ្នា​នេះជួយ​ដល់​អតិ​ថិ​ជន និង​បណ្តា​ហាង​ជា​ដៃគូ​ក្នុង​តំបន់ ក្នុង​ការធ្វើ ឬ​ទទួល​ប្រតិបត្តិការ​ទូទាត់​ប្រាក់​ដែល​ងាយស្រួល រ​ហ័​ស និង​មាន​សុវត្ថិភាព​"។

សេវា​ទូទាត់​ប្រាក់​តាម​រយៈ​ការ​ស្គេ​ន​កូដ QR របស់​ម៉ា​ស្ទ័រ​កាត គឺជា​ដំណោះស្រាយដ៏​មាន​ប្រ​សិ​ទ្ធភាព​សម្រាប់​បណ្តា​ហាង​អាជីវករ ដែល​នឹង​ជួយ​ពួកគេ​ឱ្យ​រីកចម្រើន​មុខ​ជំនួញ​របស់​ពួកគេ ខណៈ​ពេល​ដែល​ពួកគេ​អាច​កាត់បន្ថយ​ថ្លៃ​ចំណាយ​ផ្សេងៗ​ទា​ក់ទង​នឹង​ការ​កាន់កាប់​សាច់ប្រាក់​។ ដំណោះស្រាយ​ទូទាត់​ប្រាក់​ដោយ​ស្គេ​ន​កូដ QR របស់​ម៉ា​ស្ទ័រ​កាត ក៏​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​គ្រប់​គ្រង​ពេញលេញ​នៃ​ការ​ទូទាត់​ប្រាក់​របស់​ពួកគេ និង​ជួយ​កាត់បន្ថយ​ហា​និភ័យ​នៃ​ប្រតិបត្តិ​ការទូទាត់ ប្រាក់​ដែល​មិន​សមស្រប​ណាមួយ​។​”​

អតិ​ថិ​ជន​ដែល​មាន​ម៉ា​ស្ទ័​រកា​ត​ទាំងអស់ នឹង​មិនចាំបាច់​យក​កាត ឬ​ទឹកប្រាក់ មក​តាម​ខ្លួន​ឡើយ ហើយ​ពួកគេ​ក៏​នៅតែ​អាច​ធ្វើ​ការទូទាត់​ប្រាក់​នៅតាម​បណ្តា​ហាង​នានា ឬ​ម៉ាស៊ីន​លក់​ភេសជ្ជៈ​ដោយ​ស្វ័យប្រវត្តិ ដោយ​គ្រាន់តែ​ប្រើ​ទូរ​ស័ព្ទច​ល័​តរបស់​ពួកគេ​។ នៅពេលដែល​ពួកគាត់​អាច​គ្រប់​គ្រង​លើ​ប្រតិបត្តិការ​របស់​ពួកគេ អតិ​ថិ​ជន​ម៉ាស្ទ័​រកា​ត​អាច​ធ្វើ​ការទូទាត់​តាម​កម្មវិធី​នៅក្នុង​ទូរ​ស័​ព្ទ​ដៃ​របស់​ពួកគេ ដើម្បី​ទទួលបាន​បទពិសោធន៍​ទូទាត់ ប្រាក់​ដែល​ងាយស្រួល និង​មាន​សុវត្ថិភាព​គ្រប់​ពេល​៕

សម្រាប់​ព័ត៌មាន​បន្ថែម៖

  • ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត លោក ហុង ច័ន្ទ​ភក្ត្រា​, +85577 995 295​ អ៊ី​ម៉ែ​ល​៖ Channpheaktra.hong@wingmoney.com

  • ម៉ា​ស្ទ័រ​កាត​ Cherie Alice Tan, +65 6390 6505​ អ៊ី​ម៉ែ​ល​៖ CherieAlice.Tan@mastercard.com

  • ភ្នាក់ងារ​ផ្នែក​ទំនាក់ទំនង​ Naina Dhawan, +65 6825 8057​ អ៊ី​ម៉ែ​ល​៖ NDhawan2@webershandwick.com

អត្ថបទ៖ ថា ម៉ាលីដា