ទី​បំផុត តារា​ម៉ូដែល​ដ៏​ល្បី Soojoo ស្រាយ​បំភ្លឺ​ពី​រូបថត​នាង​អត់​ពាក់​អាវ​ឱប G-Dragon

  • 2018-08-31 03:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​ដ៏​ល្បី Soojoo និង​តារា​ចម្រៀង G-Dragon ត្រូវ​បាន​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង​ជា​លើក​ដំបូង ក្រោយ​ពួកគេ​ទាំង​ពីរ​ថត​រូប​​បង្ហាញ​ល្វែង​ខាង​លើ​ សម្រាប់​ដាក់​លើ​ក្រប​ទស្សនាវដ្ដី Vogue Korea កាល​ពី​ឆ្នាំ ២០១៣។

ក្រោយ​ពី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បែប​នេះ ពួកគេ​ទាំង​២​នាក់​ក៏​កាន់​តែ​បន្ត​បង្ហាញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ជាសាធារណៈ ដូច​ដែល​មហាជន​បាន​ឃើញ​ពួកគេ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ជា​ច្រើន ការ​ថត​រូប​ម៉ូដ និង​ការ​បង្ហោះ​រូប​លើ​បណ្ដាញ​សង្គម Instagram ជា​ដើម។

ខណៈ​មាន​វត្តមាន​ក្នុង​កម្មវិធី Radio Star តារា​ម៉ូដែល​ស្រី​រូប​នេះ បាន​ស្រាយ​បំភ្លឺ​ពី​អារម្មណ៍​របស់​នាង​ពេល​ជួប​តារា​ចម្រៀង G-Dragon ជា​លើក​ដំបូង។ នាង​បាន​និយាយ​ថា៖ “តាម​ពិត​ទៅ ខ្ញុំ​មិន​បាន​ដឹង​​ថា G-Dragon គឺ​ល្បី​ខ្លាំង​ដល់​ម៉្លឹង​នោះ​ទេ។ ខ្ញុំ​គិត​ថា​គាត់​គ្រាន់​តែ​ជា​តារា​ម្នាក់​ដែល​លេង​ម៉ូដ​សម្លៀកបំពាក់​ឡូយ​តែ​ប៉ុណ្ណោះ"។

តារា​ស្រី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ "ពួក​យើង​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ដូច​គ្នា​សម្រាប់​ការ​ថត​ម៉ូដ​នោះ។ ពួក​យើង​មាន​សក់​ស្រដៀង​គ្នា និង​ត្រូវ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ដោយ ខ្ញុំ​ត្រូវ​ដោះ​អាវ​ថតឱបពី​ក្រោយ​គាត់។ ខ្ញុំ​មិន​បាន​ដឹង​ថា រឿង​នេះ​ធ្វើ​ឲ្យ​មាន​បញ្ហា​ធំ​បែប​នេះ​ទេ។ ក្រោយ​មក​ខ្ញុំ និង​គាត់ក៏​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា​ ចាប់តាំងពីរូបភាព​របស់​ពួក​យើង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​មក"៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា