ទំនប់ម្កាក់ ទេសភាពស្អាតហើយសប្បាយខ្លាំង ល្បីថាមនុស្សបុកទៅលេងដូចព្យុះ

  • 2018-09-01 07:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនប់​ម្កាក់​នៅ​ខេត្ត​សៀមរាប បាន​ក្លាយ​ជា​កន្លែង​លេង​កម្សាន្ត​ដ៏​សប្បាយ​រីករាយ​ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ឆ្ងាយ​ជិត ទៅ​ងូត​លេង​កម្សាន្ត​រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ។ ទំនប់​ម្កាក់​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ទំនប់​ម្កាក់ ឃុំ​គោកធ្លក​លើ​ស្រុក​ជីក្រែង​ខេត្ត​សៀមរាប​ចម្ងាយ​ប្រមាណ ៨ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ៦។

ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ អាច​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ គយគន់​ទេសភាព​ដ៏​ស្រស់​បំព្រង ងូត​ទឹក​លេង​កម្សាន្ត ជា​ពិសេស​នោះ​បាន​ឃើញ​សកម្មភាព​នេសាទ​ដ៏​មមាញឹក​កម្រ​នឹង​បាន​ឃើញ​ទៀត​ផង។ ក្រៅ​ពី​នេះ​ភ្ញៀវទេសចរ​នឹង​បាន​ភ្លក្ស​នូវ​រសជាតិម្ហូប​អាហារ​ដ៏​សម្បូរ​បែប ដែល​មាន​ក្យូស​តម្រាប​គ្នា​ជា​ហូរហែរ​នៅ​ប្រប​មាត់​ទឹក។ អាហារ​ជា​ច្រើន​មុខ​មាន​ដូចជា៖ មាត់​ដុត ត្រីអាំង កង្កែប​បោក សម្ល​បែប​ស្រុក​ស្រែ​គ្រប់​មុខ មាន​ផ្ដល់​យ៉ាង​ពិសេស​ក្នុង​តម្លៃ​សមរម្យ។

ចំពោះ​ភ្ញៀវទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​សូម​មើល​អំពី​បម្រាប​មួយ​ចំនួន​នៅ​ទី​នោះ ដើម្បី​ការពារ​សុខ​សុវត្ថិភាព ជៀសវាង​លេង​ទឹក​កន្លែង​ណា​ដែល​មាន​ជម្រៅ​ជ្រៅ ប្រុង​ប្រយ័ត្ន​ចំពោះ​កុមារ​តូចៗ។ ជា​ពិសេស​ក្នុង​រដូវ​វស្សា​ដែល​ចរន្ត​ទឹក​ហូរ អាច​មាន​សភាព​ខ្លាំង​ខុស​ពី​ធម្មតា៕ ​

រូបភាព៖ ក្រសួងធនធានទឹក អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ