ចង់ដឹងចិត្តមនុស្សណាម្នាក់ មើលតែតាមទម្រង់មុខ ដឹងខ្ទេចគ្មានសល់!
- 2018-09-01 07:34:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងចិត្តមនុស្សណាម្នាក់ មើលតែតាមទម្រង់មុខ ដឹងខ្ទេចគ្មានសល់!
ចន្លោះមិនឃើញ
ទម្រង់មុខអាចឆ្លុះបញ្ជាំងពីបុគ្គលិកលក្ខណៈនិងរបៀបនៃការរស់នៅរបស់មនុស្សម្នាក់ៗ។ ស្តាប់ទៅ ដូចជាមិនគួរឲ្យជឿ ប៉ុន្តែនេះគឺជាការបង្ហាញច្បាស់ៗ របស់លោក Jean Haner ដែលជាអ្នកនិពន្ធ និងអ្នកជំនាញវិភាគចរិតមនុស្សតាមរយៈទម្រង់មុខ។ លោកក៏ជាអ្នកសរសេរចងក្រងសៀវភៅមួយដែលមានឈ្មោះថា “The Wisdom Of Your Face”។
១. ទម្រង់មុខបេះដូង
អ្នកទម្រង់មុខបេះដូង មានថ្ងាសទូលាយនិងនចង្កាស្រួច ជាមនុស្សប្រកាន់ភាពរឹងរូស ពោរពេញដោយថាមពល និងមិនបណ្តោយឲ្យអ្នកដទៃមកត្រួតត្រាផ្តេសផ្តាសបានទេ។ ពួកគេមានភាពរឹងរូសបន្តិចមែន ប៉ុន្តែធ្វើអ្វីមួយតែងប្រកបដោយវិចារណញ្ញាណ ដូច្នេះពេលខ្លះហើយកុំប្រកាន់ខឹងនឹងពួកគេអី។
២. ទម្រង់មុខមូល
ទម្រង់មុខបែបនេះត្រូវបានគេប្រៀបធៀបទៅនឹងព្រះចន្ទ ឬកូនក្មេង។ មនុស្សភាគច្រើន ពេលមានទម្រង់មុខមូលពេញបែបនេះ មិនសូវជាពេញចិត្តនឹងប៉ុន្មានទេ ព្រោះគិតថាខ្លួនឯងធាត់ឬមានគេបង្អាប់ច្រើន។ ការពិតទៅ អ្នកមុខមូល មានសណ្តានចិត្តល្អនិងសប្បុរសខ្លាំងណាស់។ យ៉ាងណាមិញ ពេលខ្លះចិត្តល្អពេក អាចនឹងងាយធ្លាក់ក្រោមឧបាយកលមនុស្សខិលខូចមួយចំនួន។
៣. ទម្រង់មុខជ្រុង
មនុស្សមានទម្រង់មុខជ្រុង មិនត្រឹមតែមើលទៅម៉ឺងម៉ាត់ប៉ុណ្ណោះទេ សូម្បីតែចិត្តគំនិតក៏មិនខុសពីរូបរាងខាងក្រៅដែរ។ ពួកគេមានមហិច្ឆតាខ្ពស់ និងសមត្ថភាពអាចឈានចាប់ក្តីស្រមៃរបស់ខ្លួនបានដូចប្រាថ្នា។ ការប្រកួតប្រជែង ជាអ្វីដែលពួកគេចូលចិត្តធ្វើ មិនជិនណាយ។
៤. ទម្រង់មុខពងក្រពើ
សម្រាប់អ្នកដែលមានទម្រង់មុខពងក្រពើ គឺចូលចិត្តមានទំនាក់ទំនងជាមួយមនុស្សទូទៅក្នុងសង្គម ដោយមិនប្រកាន់រើសអើង។ មនុស្សបែបនេះ ទៅទីណាមិនខ្វះញាតិទេ ព្រោះពួកគេតែងតែ មានការគិតពិចារណាខ្ពស់ ខ្លាចក្រែងចិត្តអ្នកដទៃជានិច្ច។
៥. ទម្រង់មុខគ្រាប់ពេជ្រ
ទម្រង់មុខគ្រាប់ពេជ្រ គឺមានថ្គាមខ្លា ចង្កានិងថ្ងាសរាងតូចបន្តិច ជាមនុស្សដែលចូលចិត្តគ្រប់គ្រងអ្នកដទៃ មានភាពជាអ្នកដឹកនាំជាប់នៅក្នុងខ្លួន។ រួមជាមួយនឹងថ្គាមខ្លាដ៏មានអំណាច បង្ហាញថាពួកគេជាមនុស្សរឹងប៉ឹង មិនងាយចុះចាញ់ងាយៗ និងយកចិត្តទុកដាក់គ្រប់រឿងរ៉ាវទាំងអស់នៅក្នុងជីវិត។
៦. ទម្រង់មុខជ្រុងហើយវែង
ទម្រង់មុខបែបនេះកម្រអ្នកណាមានណាស់។ មុខជ្រុងហើយវែង ជាមនុស្សចូលចិត្តគិតរវើរវាយច្រើន ហើយក្រៅពីនេះពួកគេចូលចិត្តរៀបគម្រោងការផ្សេងៗសម្រាប់គោលដៅរបស់ខ្លួន ដោយធ្វើថ្លឹងថ្លែងហេតុផលយ៉ាងម៉ត់ចត់។
ចុះអ្នកវិញមានទម្រង់មុខមួយណាដែរ?
ចុចអាន៖