អ្នក​ចាញ់ និង អ្នក​ឈ្នះ​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ

  • 2018-09-02 03:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ដោះដូរ​កីឡាករ​​នា​រដូវ​ក្តៅ​នេះ បាន​បិទ​ទ្វារ​ជា​ស្ថាពរ​ហើយ​កាល​ពី​ថ្ងៃ​សុក្រ។ Barcelona, Serie A និង Liverpool ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​ឈ្នះ ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ ខណៈ​ដែល Real Madrid និង លោក Jose Mourinho របស់​បិសាច​ក្រហម​ត្រូវ​បាន​គេ​យល់​ថា​ជា​អ្នក​ចាញ់។ នេះ​បើ​តាម Goal។

អ្នក​ឈ្នះ៖ Barcelona

​ទីផ្សារ​ដោះដូរ​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ Barcelona ក៏​មិន​​ផ្លាស់​ប្តូរ​កីឡាករ​ច្រើន​ដែរ តែ​យ៉ាង​ហោច​ណាស់​ក្លឹប​យក្ស​នេះ ឆក់​កីឡាករ​​សំខាន់​​បាន​ពីរនាក់​ដែរ។ Inter ប្រហែល​ជា​អ្នក​ដែល​ត្រូវ​សោកស្តាយ​ព្រោះ​តាម​ប្រមាញ់ Arturo Vidal មិន​ទាន់ Barca។

មួយ​វិញ​ទៀត ការ​មក​ដល់​របស់ Malcom នឹង​ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​របស់ Barcelona កាន់​តែ​ខ្លាំង បូក​រួម​នឹង Vidal ដែល​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍ និង ការ​ជួយ​ជ្រោមជ្រែង​ពី​កីឡាករ Arthur Melo ដែល​នឹង​ជា​ពី​របួស នោះ​​ដូច​ធ្វើ​ឲ្យ Ousmane Dembele ក្លាយ​ជា​កីឡាករ​ដ៏​គ្រោះ​ថ្នាក់។

Yerry Mina ខ្សែ​ការពារ​សញ្ជាតិ​កូឡុំប៊ី ដែល​ក្លឹប​អ្នក​មាន​បុណ្យ​មក​តែ​ ១៤ លាន​ដុល្លារ​កាល​ពី​ខែ​មករា និង មិន​សូវ​បាន​ដាក់​ឲ្យ​លេង​ទេ ប៉ុន្តែ​បាន​លក់​ចេញ​វិញ​ឲ្យEverton បាន​ដល់​ទៅ ៣៥ លាន​ដុល្លារ ជិត​គ្រប់​តម្លៃ​ដែល​ក្លឹប​កាតាឡាន់​បាន​ទិញ Clement Lenglet​ ក្នុង​តម្លៃ ៤២ លាន​ដុល្លារ ដែល​នឹង​ជួយ​ពង្រឹង​តំបន់​ការពារ​កណ្តាល។

អ្នក​ឈ្នះ៖ Serie A

ការ​ចាកចេញ​ទៅ​កាន់ ក្លឹប Juventus ក្នុង​ក្របខ័ណ្ឌ Serie A របស់ Ronaldo បាន​បង្វែរ​ចំណាប់​អារម្មណ៍​មនុស្ស​ទូទាំង​ពិភពលោក​មក​ចាប់​អារម្មណ៍​បាល់​នៅ​អ៊ីតាលី មិន​ថា​តែ​ការ​លក់​អាវ Ronaldo និង ទូរទស្សន៍​លក់​សិទ្ធិ​ផ្សាយ ក្នុង​ក្របខ័ណ្ឌ Serie A។

លោក Fabio Capello អតីតអ្នកចាត់ការក្រុម AC Milan បាន​និយាយ​ថា " "សិទ្ធិ​ផ្សាយ​លើ​​ទូរទស្សន៍ និង ពាណិជ្ជកម្ម អង់គ្លេស អាល្លឺម៉ង់ និង អេស្ប៉ាញ​នៅ​លើ​ពួកយើង ប៉ុន្តែ​ជាមួយ​នឹងវត្តមាន Cristiano Ronaldo យើង​អាច​ព្យាយាម​ងើប​មុខ​ម្តង​ទៀត។ Neymar បាន​និយាយ​ថា "ខ្ញុំ​គិត​ថា Cristiano Ronaldo នឹង​ផ្លាស់ប្តូរ​បាល់ទាត់​អ៊ីតាលី។ វា​នឹង​ក្លាយ​ជា​អ្នក​មើល​​បាល់អ៊ីតាលី​​ម្តងទៀត​ដូច​​ដែល​ខ្ញុំ​​ធ្លាប់​បាន​មើល​​កាល​ពី​ក្មេង"។

អ្នក​ឈ្នះ៖ Liverpool

Liverpool បាន​ទិញ Alisson ក្នុង​តម្លៃ​ខ្លួន​ ៩៧ លាន​ដុល្លារ​ បាន​ធ្វើ​ឲ្យ​អតីត​កីឡាករ Roma ​ក្លាយ​ទៅ​ជា​អ្នក​ចាំទី​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លំដាប់​ទី​២​លើ​លោក​បន្ទាប់​ពី​អ្នក​ចាំទី​របស់ Chelsea។

កាល​ពី​ខែ​មករា​កន្លង​ទៅ ហង្សក្រហម​ក៏​ទើប​បាន​ទិញ Virgil van Dijk ក្នុង​តម្លៃ​ ៧៣ លាន​ដុល្លារ ធ្វើ​ឲ្យ​អតីត​កីឡាករ Southamton បាន​ក្លាយ​ទៅ​ជា​ខ្សែការពារ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​លោក។

Jurgen Klopp ត្រូវបានគេចំអក​ថា​ហេតុ​អ្វី​លោក​ចូល​ចិត្ត​ទិញ​កីឡាករ​ថ្លៃៗ​ម្ល៉េះ។ ជុំវិញ​រឿង​នេះ គ្រូ​បង្វឹក Liverpool ឆ្លើយ​ថា "គុណភាព ត្រូវ​មាន​តម្លៃ​ជាក់លាក់​របស់​វា"។

បើក​រដូវ​កាល Liverpool ឈ្នះ​៣​​ការ​ប្រកួត និង មិន​ទាន់​របូត​សូម្បី​១​គ្រាប់ បាន​ឈរ​លើ​កំពូល​តារាង Premier League បណ្តោះ​អាសន្ន។

រដូវ​កាល​មុន Liverpool បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤​នៅ EPL និង បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League។

កំពូល​ខ្សែប្រយុទ្ធ​ទាំង​៣​របស់​ហង្សក្រហម៖ Mohamed Salah, Roberto Firmino និង Sadio Mane ជាមួយ​នឹង Alisson, Keita, Fabinho និង Xherdan Shaqiri គ្រប់​គ្រឿង​សម្រាប់ Klopp ជួយ​ជម្រុញ​កំលាំង​​ប្រយុទ្ធ​របស់​ខ្លួន​កាន់​តែ​ខ្លាំង។

អ្នក​ចាញ់៖ Real Madrid

នៅ​ពេល​ដែល​អ្នកគាំទ្រក្រុម Real Madrid បានឃើញ Cristiano Ronaldo តាម Zinedine Zidane ចេញពី Santiago Bernabeu ពួកគេ​ក៏​យល់​ថា ប្រធាន​ក្លឹប​លោក Florentino Perez គឺ​ជា​អ្នក​​ដក​កីឡាករ​ព័រទុយហ្គាល់។

ព័ត៌មាន​ល្ហិចល្ហៀង​ថា Neymar, Kylian Mbappe, Eden Hazard ឬ Harry Kane នឹង​មក​រដ្ឋធានី​អេស្ប៉ាញ គ្មាន​ឡើយ​ការ​ពិត។ ផ្ទុយ​ទៅ​វិញ Real នឹងចាប់ផ្តើម​លេង​ដើម្បី​ប្រជែង​ដំណែង Champions League លើក​ទី​៤​របស់​ខ្លួន​​ជាមួយ​កីឡាករ Mariano Diaz ដែល​នឹង​ត្រូវ​ពាក់​អាវ​លេខ​៧។ Mariano Diaz គឺ​ជា​កីឡាករ​ដដែល​ ដែល Blancos បាន​លក់​ទៅ​ឲ្យ Lyon កាល​ពី​ឆ្នាំ​ទៅ​ក្នុង​តម្លៃ​ត្រឹម​តែ ៩ លាន​ដុល្លារ។ សំណាង​ហើយ​ដែល Real អាច​រារាំង Luka Modric មិន​ឲ្យ​ទៅ Inter។

តាម​ពិត​ទៅ Perez មិន​ចង់​បាន Mariano ទេ​ប៉ុន្តែ​គ្មាន​ជម្រើស។​ ប្រភព​ខាងលើ​បន្ត។

អ្នក​ចាញ់ ៖ Jose Mourinho

Jose Mourinho ដឹង​ច្បាស់​ពី​ការ​ចាញ់​របស់​ Man Utd។ គ្រូ​បង្វឹក​ព័រទុយហ្គាល់ បាន​​ទទូច​ឲ្យ​លោក ​Ed Woodward អនុប្រធានប្រតិបត្តិ​របស់​ក្លឹប​បិសាច​ក្រហម​ទិញ​ខ្សែ​បម្រើ​កណ្តាល​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​របស់​ក្លឹប។ ប៉ុន្តែ​ការ​បដិសេធ​របស់​លោក Woodward ជា​អតីត​គណនេយ្យករ និង វិនិយោគិន ដែល​មិន​ចង់​ចំណាយ ជា​លទ្ធផល Man Utd ចាញ់​យ៉ាង​អាម៉ាស់​ក្នុង​ដី ០-៣ ក្រោម​ថ្វី​ជើង​​ក្រុម​មាន់​ខ្នាយ​មាស Spursនិង ទើប​ចាញ់​ក្រុម​ Brighton ៣-២។

ម្ល៉ោះ​ហើយ នៅ​ពេល​សន្និសីទ​កាសែត​ក្រោយ​ចាញ់​ Spurs លោក Mourinho និយាយ​ទាំង​មួម៉ៅ ពី​ហេតុផល​ដែល​ធ្វើ​ឲ្យ Man Utd ចាញ់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម