Huawei P20 Pro មាន​ម៉ូឌែល​ពណ៌​ពិសេស​មួយ​ទៀត តម្លៃ​ជាង ១០០០ ដុល្លារ!

  • 2018-09-02 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិពរណ៍​ស្មាតហ្វូន IFA ប្រចាំឆ្នាំ ២០១៨ Huawei បាន​បញ្ចេញ​ស្មាតហ្វូន​កំពូល​របស់​ខ្លួនគឺ P20 Pro ដែល​មាន​ពណ៌​ថ្មី​ប្លែក ជា​លក្ខណៈ​ស្បែក និង​បន្ថែម​ពណ៍​ឲ្យ​រាង​ដិត មើល​ទៅ​ស្អាត​ជាង​មុន ចំណែក​តម្លៃ​វិញ​ខ្ពស់​ជាង​ម៉ូឌែលមុនរហូត​ដល់​ខ្ទង់​ពាន់​ដុល្លារ។

P20 Pro ពណ៌​ថ្មី

​សម្រាប់​ពណ៌​ថ្មី​នេះ មាន​លក់​តែ​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ។ បើ​អ្នក​ចង់​ក្លាយ​ជា​ម្ចាស់វា ទាល់​តែ​ចំណាយ​ជាង **១១៦០ ដុល្លារ** និង​ថែម​បន្តិច​បន្តូច​ទៀត សម្រាប់​ការ​កម្ម៉ង់​តាម​អនឡាញ ក៏​ដូច​ជា​ថ្លៃ​ដឹក​ជញ្ជូន​នានា។ P20 Pro ពណ៌​ថ្មី​នេះ​​មាន​ទាំង​ម៉ូឌែល RAM 6GB ម៉េម៉ូរី ១២៨GB និង RAM ៨GB ម៉េម៉ូរី ២៥៦GB។ ចំណែក​ឯ​តម្លៃ​ម៉ូឌែល P20 Pro ធម្មតាគឺ **៨៥៩** ដុល្លារ។

P20 Pro ថ្មីមានស្រោមស្បែក​ខាងក្រោយ​មកស្រាប់
P20 Pro ថ្មីមានស្រោមស្បែក​ខាងក្រោយ​មកស្រាប់

P20 Pro ជា​ស្មាតហ្វូន​ដំបូង​គេ ដែល​បាន​វិវត្ត​ដល់​បច្ចេកវិទ្យា​កាមេរ៉ា ៣ គ្រាប់​គាំទ្រ​ការ​ដំឡើង​កម្រិត ISO ដល់ ១០២ ៤០០ អាច​ថត​រូប​នៅ​ទី​ងងឹត (low-light), ថត​រូប​បែប​លក្ខណៈ AI, និង​ការ​ថត​វីដេអូ​ Slo-mo ក្នុង​កម្រិត960fps៕

សម្រាប់​ថ្ងៃ​ដាក់​លក់​ផ្លូវ​ការ​គឺ​នៅ​ថ្ងៃ​ទី ៥ ខែ​កញ្ញា ឆ្នាំ ២០១៨ ខាង​មុខ​នេះ៕

បច្ចេកវិទ្យា​កាមេរ៉ា ៣ គ្រាប់​
P20 Pro ថ្មីមានស្រោមស្បែក​ខាងក្រោយ​មកស្រាប់
P20 Pro ពណ៌ថ្មីខាងស្ដាំ

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី