មាន​កម្មវិធី​នេះ​មួយ ចង់​គណនា​ពិន្ទុ​បាក់​ឌុប​ខ្លួន​ឯង ជាប់​ឬ​ធ្លាក់ ដឹង​ខ្លួន​មុន!

  • 2018-09-02 04:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ថ្មីៗ អ្នក​បង្កើត​កម្មវិធី​សិក្សា​ថ្នាក់​វិទ្យា​ល័យ បាន​ចងក្រង​បញ្ចេញ​កម្មវិធី​ថ្មី​មួយ​ទៀត​ឲ្យ​ឈ្មោះ​ថា "គណនា​​បាក់ឌុប” ជា​កម្មវិធី​មួយ​សម្រាប់​ធ្វើការ​ប៉ាន់​ស្មាន​ទៅ​លើ​លទ្ធផល​បាក់​ឌុប ដោយ​ការ​បញ្ចូល​ពិន្ទុ​ដែល​អ្នក​រំពឹង​ថា​នឹង​អាច​ធ្វើ​បាន។

​លោក ជៀប គន្ធា បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ នឹង​បង្ហាញ​នូវ​លទ្ធផល​ដូចជា និទ្ទេស​តាម​មុខ​វិជ្ជា​ពិន្ទុ​សរុប​លទ្ធផលជាប់​ឬ​ធ្លាក់ និង​និទ្ទេស​រួម​ជា​ដើម។

សម្រាប់​អ្នក​ដែល​ប្រើ iPhone ពេល​នេះ​មិន​ទាន់​អាច​ដោនឡូត​បាន​នៅ​ឡើយ​ទេ ត្រូវ​រង់​ចាំ​បន្តិច ចំណែក​អ្នក​ប្រើ Android Phone អាច​ដោនឡូត​បាន​តាម link នេះ

អត្ថបទ៖ រក្សា