ប៉ូលិស​ ទម្លាយ​​​ផែនការ​​ដែល​ខ្លួន​រៀប​​យក​ឈ្នះ​ Tiger យប់មិញ

  • 2018-09-03 03:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សារ៉េត ស៊ីដន គ្រូ​ជំនួយ​របស់​ក្លឹប​ប៉ូលិស​​ទម្លាយ​រឿង​​​មួយ​ដែល​ជា​ផែន​ការ​របស់​​ក្លឹប​មុន​ជំនួប​​ជា​មួយ អង្គរ Tiger ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Hun Sen Cup 2018 កាល​ពី​​យប់​មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

លោក សារ៉េត ស៊ីដន

​ជំនួប​នេះ​ ប៉ូលិស បាន​យក​ឈ្នះ​ទៅ​លើ​ អង្គរ​ Tiger ២-០​ ដើម្បី​ឡើង​ទៅ​ប៉ះ​ជា​មួយ ក្រសួង​ការពារ​ជាតិ ថ្ងៃ​ទី​​៦ ខែ​តុលា ឆ្នាំ​២០១៨ ដែល​ជា​ជំនួប​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​ពាន​រង្វាន់​ Hun Sen Cup 2018 ។ ក្រោយ​ប្រកួត​ភ្លាម​គ្រូ​បង្វឹក​ខាង​លើ​បាន​ឲ្យ​ដឹង​ថា មុន​ប៉ះ​ Tiger ​​ប្រធាន​ក្លឹប​របស់​លោក​បាន​បើក​ការ​ប្រជុំ​ពិសេស​មួយ ដោយ​ប្រមូល​កីឡាករ​មក​សម្រាក​ជុំ​គ្នា​ចំនួន ៣ ថ្ងៃ​ និង​សិក្សា​ពី​ក្បួន​លេង​របស់​ដៃ​គូ។

​ពិសេស​ក្រុម​របស់​លោក​បាន​ធ្វើ​ការ​ហ្វឹកហាត់ ៣ សប្ដាហ៍​ពេញ​​ជា​មួយ​ទីលាន​ស្មៅ​សិប្បនិម្មិត ដែល​មាន​ទំហំ​ និង​ស្មៅ​ស្រដៀង​​ទៅ​នឹង​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​ការ​ត្រៀម​វគ្គ​ដ៏​សំខាន់​​នេះ។ ​លោក​​​បាន​រៀប​ចំ​ប្រពន្ធ​លេង​មួយ ដោយ​មិន​ធ្វើ​ការ​សម្រុក​ទៅ​លើ​ Tiger មុន​ទេ ហើយ​រង់​ចាំ​តែ​ឱកាស​មក​ដល់​ ដើម្បី​វាយ​បក​ ជា​លទ្ធផល​គឺ​ក្រុម​របស់​លោក​​អាច​ធ្វើ​បាន​ល្អ​ទៅ​តាម​ការ​គ្រោង​ទុក ហើយ​អាច​បន្ត​ដំណើរ​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​