រក្សាសុខភាពផងប្រយ័ត្នឈឺ! អំណាចសម្ពាធទាបធ្វើឲ្យមានធ្លាក់ភ្លៀងច្រើនថ្ងៃស្ទើរទូទាំងប្រទេស
- 2018-09-03 03:57:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រក្សាសុខភាពផងប្រយ័ត្នឈឺ! អំណាចសម្ពាធទាបធ្វើឲ្យមានធ្លាក់ភ្លៀងច្រើនថ្ងៃស្ទើរទូទាំងប្រទេស
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត និងរាជធានី ប្រុងប្រយ័ត្ន សុវត្ថិភាព និងសុខភាព ទាក់ទិនការប្រែប្រួលអាកាសធាតុ។ តាមការព្យាករស្ថានភាពអាកាសធាតុនៅព្រឹក ថ្ងៃទី០៣ កញ្ញានេះ ឲ្យដឹងថា ជ្រលងសម្ពាធទាបនៅប្រទេសកម្ពុជា នឹងធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី០៣ ដល់ ០៩ កញ្ញា នៅតាមខេត្តទាំងនេះ៖
១. ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង ២. រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និងខេត្តខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន
៣. បណ្ដាខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។