Hazard ពេញ​ចិត្ត​ការ​ដឹកនាំ​របស់ Sarri ជាង​អ្នក​ចាត់​ការ​ Chelsea មុនៗ

  • 2018-09-03 11:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Eden Hazard កាលពីពេលថ្មីៗនេះ បាន​និយាយ​ថា ខ្លួន​ចូល​ចិត្ត​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​ Chelsea បច្ចុប្បន្ន​ លោក Maurizio Sarri ជាង​អតីត​អ្នក​ចាត់​ការ Antonio Conte និង Jose Mourinho ដោយ​សារ​ខ្លួន​ចូល​ការ​គ្រប់​គ្រង​បាល់​ច្រើន។

Hazard បាន​ថ្លែង​ប្រាប់​ ChelseaTV ថា៖ "ខ្ញុំ​ចូល​ចិត្ត​ការ​លេង​ដែល​មាន​ការ​គ្រប់គ្រង​បាល់​ច្រើន។ ខ្ញុំ​ចូល​ចិត្ត​របៀប​ដឹកនាំ​ប្រកួត​របស់​លោក Sarri។ វា​ខុស​គ្នា​ដាច់​តែ​ម្ដង​ពី​ការ​ដឹកនាំ​របស់​លោក Antonio Conte និង លោក​ Jose Mourinho។ សម្រាប់​ខ្ញុំ ការ​គ្រប់​គ្រង​បាល់​បាន​ច្រើន គឺ​ជា​រឿង​ល្អ"។

សូម​បញ្ជាក់​ផង​ដែរ​ថា Chelsea បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ នៅ​ពេល​ចាប់​ផ្ដើម​រដូវ​កាល​Premier Leagueនេះ។ ក្លឹប​បាន​លេង​ឈ្នះ​ទាំង ៤ ប្រកួត និង​ស៊ុត​ចូល ១០ គ្រាប់៕


ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី