ទាយ​មើល លើក​ចុង​ក្រោយ​ដែល​ Barca ស៊ុត​ចូល ៨ គ្រាប់​ក្នុង​ប្រកួត​លីគ​ដូច​យប់​មិញ គឺ​ឆ្នាំ​ណា?

  • 2018-09-03 12:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​បំបាក់​ក្លឹប​ដែល​ទើប​ឡើង​លេង​លីគ​កំពូល​អេស្ប៉ាញ Huesca ក្នុង​លទ្ធផល ៨ ទល់​នឹង ២។ តើ​លើក​ចុង​ក្រោយ ក្លឹប​អ្នក​មាន​បុណ្យ​ស៊ុត​ចូល​បាន ៨ គ្រាប់​បែប​នេះ ក្នុង​ប្រកួត​លីគ​ គឺ​នៅ​ឆ្នាំ​ណា?

លើក​ចុង​ក្រោយ ដែល​ក្លឹប​យក្ស​អេស្ប៉ាញ ធ្វើ​បាន​សម្រេច​ច្រើន​គ្រាប់​ដូច​នេះ គឺ​នៅ​ថ្ងៃ​ទី ១៧ខែ​កញ្ញា ឆ្នាំ ២០១១។ កាល​នោះ Barcelona បាន​យក​ឈ្នះ​ក្លឹប Osasuna ក្នុង​លទ្ធផល ៨-០ ក្នុង​កីឡដ្ឋាន Camp Nou។ ក្នុង​ប្រកួត​នោះ Lionel Messi ស៊ុត​ចូល ៣ គ្រាប់​ម្នាក់​ឯង ខណៈ​ខ្សែ​ប្រយុទ្ធ David Villa រក​បាន ២ គ្រាប់។ ខ្សែ​បម្រើ Cesc Fabregas និង Xavi រក​បាន​ម្នាក់​មួយ​គ្រាប់ ហើយ​មានគ្រាប់​ Own Goal មួយ​គ្រាប់។

សូម​ទស្សនា​វីដេអូ​ Highlight នៃ​ជ័យជំនះ​ ៨-០ របស់​ក្លឹប Barcelona ទៅ​លើ​ក្លឹប Osasuna កាលពីឆ្នាំ ២០១១៖៕

ប្រភព៖ Goal | YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី