ក្ដៅ! បេក្ខភាព​ប្រជែង​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ​ត្រូវ​បាន​ទម្លាយ

  • 2018-09-03 13:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញនេះ សហព័ន្ធ​សមាគម​បាល់ទាត់​អន្តរជាតិ ហៅ​កាត់​ថា FIFA បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​បេក្ខភាព​ប្រជែង​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨។ ខាង​ក្រោម​ជា​បណ្ដា​កីឡាករ​ទាំង​នោះ៖

១. Cristiano Ronaldo (Real Madrid/Juventus, ព័រទុយហ្គាល់)

២. Luka Modric (Real Madrid, ក្រូអាត)

៣. Mohamad Salah (Liverpool, អេហ្ស៊ីប។

កីឡាករ​ទាំង​បី​ខាង​លើ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ផ្អែក​លើ​ការ​បោះ​ឆ្នោត​ចេញ​ពី​អ្នក​គាំទ្រ អ្នក​កាសែត គ្រូ​បង្វឹក​ និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ។

ក្រៅ​ពី​ប្រកាស​ពី​បេក្ខភាព​ប្រជែង​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត FIFA ក៏​បាន​បញ្ចេញ​ផង​ដែរ​នូវ​បេក្ខភាព​ពាន​រង្វាន់​អ្នក​ចាំ​ទី និង​គ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ផង​ដែរ៖

ពាន​រង្វាន់​អ្នក​ចាំ​ទី​ល្អ​បំផុត៖

១.អ្នក​ចាំ​ទី Thibaut Courtois (Chelsea/Real Madrid, បែលហ្សិក)

២.អ្នក​ចាំ​ទី Hugo Lloris (Tottenham Hotspur, បារាំង)

៣.អ្នក​ចាំ​ទី Kasper Schmeichel (Leicester City, ដាណឺម៉ាក) ។

ពាន​រង្វាន់​គ្រូ​បង្វឹក/អ្នកចាត់ការ​ល្អ​បំផុត៖

១. លោក Zlatko Dalic (គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្រូអាត)

២. លោក Didier Deschamps (គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង)

៣. លោក Zinedine Zidane (អតីត​អ្នក​ចាត់​ការ Real Madrid)។

អ្នកឈ្នះពានរង្វាន់ខាង​លើ នឹង​ត្រូវប្រកាស​នៅថ្ងៃទី ២៤ កញ្ញាខាង​មុខ​នេះ៕

ប្រភព៖ FIFA   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី