ពិតទេ Manny Pacquiao នឹងព្យួរស្រោមដៃប្រដាល់ ដើម្បីធ្វើជាប្រធានាធិបតី?

  • 2018-09-05 01:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹទ្ធសមាជិក​ហ្វីលីពីន លោកស្រី Cynthia Villar បាន​ប្រាប់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា លោក Manny Pacquiao ដែល​ជា​កំពូល​អ្នក​ប្រដាល់ និង​ព្រឹទ្ធសមាជិក​ហ្វីលីពីន ប្រហែល​ជា​គិត​ពី​ការ​ព្យួរ​ស្រោម​ដៃ​ប្រដាល់​របស់​ខ្លួន ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់​របស់​ប្រទេស​នេះ។

លោក Manny Pacquiao

«ខ្ញុំ​គិត​ថា គាត់​កំពុង​គិត​ពី​វា»។ លោកស្រី Villar បាន​និយាយ​ដូច្នេះ​ក្នុង​អំឡុង​វេទិកា Meet Inquirer Multimedia។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោកស្រី​បាន​បញ្ជាក់​បន្ថែម​ថា វា​គឺ​ជា​ការ​សម្រេចចិត្ត​របស់ លោក Pacquiao ថា​តើ​លោក​ចង់​ធ្វើ​ជា​ប្រធានាធិបតី ឬ​ក៏​អត់។

«វា​ជា​ការ​សម្រេចចិត្ត​របស់​គាត់»។ លោកស្រី Villar បាន​បញ្ជាក់​យ៉ាង​ដូច្នេះ៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង