ប៉ុន្មានចំណុច​នេះ​ ឆែកមើល​ឲ្យ​ច្បាស់​ មុនទិញ Highlander ជិះ ប្រយ័ត្ន​ទិញ​ខុស​ចោល​លុយទទេ

  • 2018-09-06 04:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Highlander ជា​ប្រភេទ​ឡាន SUV កំពុង​មាន​ភាព​ពេញ​និយម​ជិះ​ក្នុង​ស្រុក​ទាំង​លក្ខណៈ​គ្រួសារ ពិសេស​អ្នក​ប្រកបរបរ​រត​តាក់ស៊ី។ ជា​ប្រភេទ​ឡាន​តួ​ខ្ពស់​និង​មាន​លំហូរ​នាំ​ចូល​ច្រើន​ពី​តាម​ឃ្លាំង​លក់​រថយន្ត​ពេញ​ក្រុង​ភ្នំពេញ។

ចំពោះ​អ្នក​ដែរ​ចង់​ទិញ​ឡាន Highlander មួយ​ទឹក​នៅ​ខ្មែរ​ជិះ​គួរ​ឆែក​មើល​ចំណុច​ទាំង​នេះ​មុន​សម្រេច​ចិត្ត​ទិញ។

  • ស៊េរី​ឆ្នាំ

សម្រាប់ Highlander ស៊េរី​ឆ្នាំ​ដែល​មាន​ភាព​ពេញ​និយម​ជិះ​នៅ​ក្នុង​ស្រុក​និង​មាន​លំហូរ​នាំ​ចូល​ច្រើន​នៅ​តាម​ការាស​មួយ​ចំនួន​មាន​ចាប់​ពី​ស៊េរី​ឆ្នាំ ២០០១ ដល់ ២០០៧ ដែល​មាន​រូប​រាង​ខាង​ក្រៅ​ស្រដៀង​គ្នា។

មានបី​ជំនាន់​គឺ ជំនាន់​ទី១ ទី២ និង​ទី៣៖

  • ជំនាន់​ទី១ ម៉ូដែល​ឆ្នាំ២០០១ ដល់ ២០០៧៖ ជំនាន់​នេះ​ដែរ Highlander បាន​វិវត្តន៍​ពី​ម៉ូដែល​ឆ្នាំ​២០០១, ២០០២ និង​ ២០០៣ មាន​បំពាក់​ម៉ាស៊ីន​២​ប្រភេទ​ គឺ​ម៉ាស៊ីន​​៤​​ ទំហំ​២.៤​លីត្រ​ កម្លាំង​១៥៥​សេះ​ និង​ម៉ាស៊ីន​ ៦​​​ ទំហំ​ ៣.០លីត្រ​ កម្លាំង​២២០​សេះ។

  • ជំនាន់​ទី​២​ ម៉ូដែល​ឆ្នាំ​២០០៨​ ដល់​ ២០១៣៖ ម៉ូដែល​ថ្មី​ Highlander ២០០៨​ មាន​បំពាក់​នូវ​ម៉ាស៊ីន ​៦​ ​ទំហំ​៣.៥​លីត្រ​​ កម្លាំង​២៧០​សេះ​ និង​គ្មាន​ម៉ាស៊ីន​៤​ទៀត​ទេ​។ ប៉ុន្តែ​ចូល​ដល់​ម៉ូដែល​ឆ្នាំ​២០០៩, ២០១០,​ ២០១១, ២០១២, ២០១៣ និង ២០១៤ Toyota បាន​​បំពាក់​​ម៉ាស៊ីន ​​​៤​​​ ឡើង​វិញ​ តែ​ទំហំ​២.៧លីត្រ​​ កម្លាំង​១៨៧​សេះ។

  • ជំនាន់​ទី​៣​ ម៉ូដែល​ឆ្នាំ​២០១៤​ ដល់ ២០១៦៖ សម្រាប់​ម៉ូដែល ២០១៤ ដល់ ២០១៦ មាន​ ៣ ជម្រើស​ម៉ាស៊ីន​គឺ ទំហំ ២.៧ លីត្រ អូតូ ៦ លេខ, ទំហំ ៣.៥លីត្រ អូតូ ៦ លេខ និង​ប្រភេទ​កូនកាត់​ម៉ាស៊ីន​ ៦ ទំហំ ៣.៥ លីត្រ ប្រភេទ​ស៊ីឡាំង​ ​៤​ ​ឬ​ហៅ​ថា​ ​ម៉ាស៊ីន​ ​៤​ ​ចំណុះ​ ​២,៤​លីត្រ​ កម្លាំង​១៥៥​ សេះ។ ប្រភេទ​ស៊ីឡាំង​ ​៦​ ​ឬ​ហៅ​ថា​ ​ម៉ាស៊ីន​ ​៦​ ​ចំណុះ​ ​៣,០​ ​លីត្រ​ ​កម្លាំង​ ​២២០​ ​សេះ។

សម្រាប់​ជំនាន់​ទី២ និង​ទី៣ សម្រាប់​ទី​ផ្សារ​​ក្នុង​ស្រុក​គេ​ពុំ​សូវ​ពេញ​និយម​ជិះ​ឡើយ។

  • ម៉ាស៊ីន

ឡាន Highlander ត្រូវ​​បាន​ចែក​ជា​ពីរ​ប្រភេទ​សម្រាប់​ម៉ាស៊ីន​គឺ ម៉ាស៊ីន៤ និង​ម៉ាស៊ីន៦។ សម្រាប់ស៊េរី​ឆ្នាំ ២០០១ ដល់ ២០០៣ ​ម៉ាស៊ីន V4 មាន​ទំហំ ២.៤​លីត្រ​ កម្លាំង​១៥៥​សេះ​ និង​ម៉ាស៊ីន​ ៦​​​ ទំហំ​ ៣.០លីត្រ​ កម្លាំង​២២០​សេះ។

ចូល​ដល់​​ម៉ូដែល​ឆ្នាំ​​​២០០៤​​ ឬ​ពាក់​កណ្ដាល​ជំនាន់​​ទី​មួយ​ រថយន្ត​ Highlander​ ធ្វើ​ការ​កែ​ប្រែ​ដោយ​​បំពាក់​​ម៉ាស៊ីន​ពីរ​ប្រភេទ​គឺ​​​ម៉ាស៊ីន​​៤​​ ទំហំ​២.៤​លីត្រ​ កម្លាំង​១៥៥​សេះ និង​ម៉ាស៊ីន​​​​៦​ ទំហំ​ ៣.៣ លីត្រ កម្លាំង២៣០​សេះ។ ប៉ុន្តែ​នៅ​ម៉ូដែល​បន្ទាប់​ ២០០៥, ២០០៦, ២០០៧ រថយន្ត​ Highlander ម៉ាស៊ីន​៦​ ត្រឡប់​មក​ទំហំ​ ៣.០លីត្រ​ កម្លាំង​២២០​សេះ​វិញ។

  • ប្រភេទ Option

ដោយ​សារ Highlander ត្រូវ​បាន​បែង​ចែក​ជា ២ប្រភេទ​គឺ ប្រភេទ​ម៉ាស៊ីន ៤ និង​ម៉ាស៊ីន ៦ ។ ចំពោះ​ម៉ាស៊ីន៤ ពុំ​មាន​បែង​ចែក​ជា​ប្រភេទOption ទេ​តែ​មាន​ប្រភេទ​ប៉ុង១ និង ប៉ុង២​សម្រាប់​ជ្រើស​រើស។ ចំណែក​ប្រភេទ​ម៉ាស៊ីន ៦​វិញ​មាន​បី​ប្រភេទ​គឺ​ប្រភេទ​ធម្មតា ប្រភេទ Limited ធម្មតា និង Limited Full និង​មាន​ប្រភេទ​ប៉ុង១ និង​ប៉ុង ២​ដូច​គ្នា។

ចំពោះ​លក្ខណៈ​របស់ Highlanderម៉ាស៊ីន​៤ មាន​លក្ខណៈ​សាមញ្ញ និង​ម៉ាស៊ីន៦ មាន​លក្ខណៈ​ទំនើប​បន្តិច​ដូច​ជា ប្រើ​ឌីស៦ ប្រព័ន្ធ​សម្លេង JBL ពួក​ស្បែក ប្រើ​ប៊ូតុង​ចុច​បញ្ជា ​ម៉ាស៊ីន​ត្រជាក់​មុខ​ក្រោយ(អាច​មាន​ឬ​គ្នា​សម្រាប់ Limited) ងាក​មក Limited Fullមាន​លក្ខណៈ​ពិសេស​ជាង​ប្រភេទ​ធម្មតា និងLimited ដូច​ជា​ពោង​សុវត្ថិភាព ​៤ ម៉ាស៊ីន​ត្រជាក់​មុខ​ក្រោយ ប៊ូតុង​បញ្ជា​កៅអី មាន​ត្រី​វិស័យ​ដូច​នឹង​ ​Lexusនិង​មាន​បើក​ដំបូល (Sun roof) ជា​ដើម។

  • ប្រភេទ​ប៉ុង

មិន​ខុស​ពី RX300,RX330 Highlanderក៏​ត្រូវ​បាន​ចែក​ជា​ប្រភេទ​ប៉ុង ១ និង ប៉ុង ២ ផង​ដែរ ​សម្រាប់​​អ្នក​ប្រើ​ប្រាស់​ឡាន​មួយ​ទឹក​ក្នុង​ស្រុក។ ប្រភេទ​ប៉ុង​នេះ​ដែរ​អ្នក​ប្រើ​ប្រាស់​ច្រើន​និយម​​ទិញ​ប្រភេទ​ប៉ុង ១ ប្រើ​ព្រោះ​អ្នក​ប្រើ​ប្រាស់​តែង​តែ​ចង់​បាន​រថយន្ត​ប៉ុង ១ ជាង​ប៉ុង ២ ព្រោះ​គិត​ថា​ស៊ី​សាំង​តិច ជាង​រថយន្ត​ប៉ុង ២ ណាមួយ​ពុំ​សូវ​ប្រើ​ប្រាស់​នៅ​លើ​ផ្លូវ​លំបាក​ច្រើន។

ម្យ៉ាង​ទៀត​គិត​ថា​ឡាន​ប្រភេទ​ប៉ុង ១​ មាន​ទី​ផ្សារ​ជាង ងាយ​ស្រួល​លក់​ចេញ ឬ​ចង​ប្ដូរ​ស៊េរី​ថ្មី​ដោយ​មិន​សូវ​ខាត​ច្រើន។ ណា​មួយ​ឡាន​ប្រភេទ​នេះ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក មាន​ស្ថានភាព​ប្រើ​ប្រាស់​ដូច​ស្រុក​យើង​ច្រើន​ធ្វើ​ឲ្យ​ឡាន​ប្រភេទ​នេះ​នៅ​មាន​សភាព​ស្អាត។

ចំណែក​​ប៉ុង ២ ប្រើ​នៅ​តំបន់​មាន​ព្រិល តំបន់​ទឹក​លិច​ក្បែរ​​មាត់​សមុទ្រ និង​ផ្លូវ​ប្រភេទ​ពិបាកៗ​ ដែល​ធ្វើ​ឲ្យ​រថយន្ត​ប្រភេទ​ប៉ុង២​​នេះ​មិន​សូវ​ស្អាត ឆាប់​ច្រេះ ខូច​គ្រឿង​ក្រោម ជាហេតុ​ពុំ​សូវ​មាន​គេ​នាំ​ចូល។

  • កម្រិត​ស៊ី​សាំង

Highlanderក៏​ត្រូវ​បាន​ចែក​ជា​ប្រភេទ​ប៉ុង ១ និង ប៉ុង ២ និង​មាន​ប្រភេទ​ម៉ាស៊ីន ៤និង​ម៉ាស៊ីន ៦​ ចំពោះកម្រិត​ស៊ីសាំង​មាន​ភាព​ខុស​គ្នា​បន្តិច​បន្តួច​ទៅ​តាម​ប្រភេទ​ប៉ុង និង​ម៉ាស៊ីន។

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​មួយ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,០៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម។

អាច​ខុស​បន្តិចបន្តួច​ដោយ​សារ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ជា​ប្រភេទ​ឡាន​មួយ​ទឹក។

  • ពណ៌

ចំពោះ​ចំណុច​នេះ​មិន​ខុស​ពី​ស៊េរី​ឡាន​មួយ​ទឹក​ផ្សេង​ទៀត​ឡើយ ដែល​អ្នក​ប្រើ​ប្រាស់​តែង​​និយម​ភាគ​ច្រើន​គឺ​ពណ៌​ស​ព្រោះ​ជា​ពណ៌​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន មាន​ទី​ផ្សារ​ខ្ពស់​ហើយ​តម្លៃ​ក៏​ថ្លៃ​ជាង​បន្តិច​ដែរ។ សម្រាប់​ពណ៌​ស​មាន​តម្លៃ​ថ្លៃ​​ជាង​ពណ៌​ផ្សេង​ប្រមាណ​ជា ២ ០០០ ដុល្លារ ដោយ​គិត​ទាំង​​ប្រភេទ Base Option, Half full និង Full Options ក៏​ដោយ។

  • តម្លៃ

បើ​និយាយ​ពី​តម្លៃ​វិញ​សម្រាប់ Highlander មាន​តម្លៃ​ខុស​គ្នា​ច្រើន​ពី​ប្រភេទ ម៉ាស៊ីន ប៉ុង Option និង​ពណ៌។ ដោយ​ប្រភេទ​ប៉ុង ១ មាន​តម្លៃ​ថ្លៃ​ជាង​​ប៉ុង​២ ប្រមាណ​ជា ១ ០០០ ទៅ ២ ០០០ ដុល្លារ ។ ចំពោះ Option វិញ​មាន​បី​ប្រភេទ​គឺ Base Option ទៅ Limited និង Limited Full មាន​តម្លៃ​ខុស​គ្នា​ចន្លោះ​ពី ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពី Option មួយ​ទៅ Option មួយ​សម្រាប់​ពណ៌​ពេញ​និយម។

  • ពេល​លក់​ចេញ

ចង់​ប្ដូរ​ស៊េរី​ថ្មី​អាច​មាន​ភាព​ងាយ​ស្រួល​លក់​ចេញ​ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ឡាន​ប្រភេទ​ពេញ​និយម​ដូច​ជា ប្រភេទ​ប៉ុង Option ពណ៌ ត្រូវ​ទីផ្សារ។ ម្យ៉ាង​ទៀត​ស៊េរី​ពួក Highlander មួយ​ទឹក​នេះ​បើ​ទិញ​ចំស៊េរី​ពេញ​និយម​ កំពុង​មាន​អ្នកប្រើ​ប្រាស់​ច្រើន​ដូច​នេះ​ធ្វើ​ឲ្យ​ពេល​លក់​ចេញ​មិន​សូវ​ខាត​ច្រើន​ ដោយ​សារ​វា​ជា​ប្រភេទ​រថយន្ត​ពេញ​និយម​ស្រាប់​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី