ខ្សែ​បម្រើ​ Jorginho ស្រលាញ់ Premier League តែ​នៅ​អាល័យ​លីគ Serie A

  • 2018-09-06 12:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Jorginho ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្លួន​ចូល​ចិត្ត​លេង​ក្នុង​លីគ​កំពូល​អង់គ្លេស តែ​សង្ឃឹម​ថា​នឹង​អាច​ត្រលប់​ទៅ​លេង​នៅ​លីគ​កំពូល​អ៊ីតាលី​នៅ​ថ្ងៃ​ណា​មួយ។

Jorginho បាន​និយាយ៖​ "តាម​ពិត​ទៅ មាន​ភាព​ខុស​គ្នា រវាង Premier League និង Serie A។ ខ្ញុំ​ចូល​ចិត្ត​លេង​ក្នុង​លីគ​អង់គ្លេស​ណាស់។ ខ្ញុំ​ចូល​ចិត្ត​ការ​ប្រកួត​ដែល​មាន​សភាព​ប្រកួត​ប្រជែង​ខ្ពស់ ហើយ​កីឡាករ​ទាំង​អស់​ខំ​លេង ១០០% ។ លីគ​មួយ​នេះ​មាន​សភាព​ល្អ​ និង​អស្ចារ្យ​ណាស់"។

ទោះ​ជា​យ៉ាង​ណា កីឡាករ​សញ្ជាតិ​អ៊ីតាលី​ក៏​បាន​និយាយ​លើក​សរសើរ​លីគ​កំពូល​អ៊ីតាលី​ផង​ដែរ។ Jorginho បាន​ហៅ​ Serie A ថា "ស្ថិត​ក្នុង​ចំណោម​លីគ​ល្អ​បំផុត​លើ​លោក" ហើយ​សង្ឃឹម​ថា​នឹង​ត្រលប់​ទៅ​លេង​ក្នុង​លីគ​នោះ​ម្ដង​ទៀត​នៅ​ថ្ងៃ​ណា​មួយ។

ក្រោយ​រួម​រស់​ជាង ៥ ឆ្នាំ​នៅ Napoli ខ្សែ​បម្រើ Jorginho បាន​ចាក​ចេញ​មក​ចូល​រួម​ជាមួយ​ក្លឹប​តោ​ខៀវ​ Chelsea កាល​ពី​អំឡុង​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​កន្លង​ទៅ​នេះ។ កីឡាករ​លេង​បាន ៥ លើក​ហើយ​ឲ្យ​ក្លឹប​អង់គ្លេស និង​ស៊ុត​ចូល ១ គ្រាប់៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី