ដឹងថ្ងៃហេ្គមបាល់ទាត់ FIFA 19 ចេញហើយ
- 2018-09-06 13:15:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថ្ងៃហេ្គមបាល់ទាត់ FIFA 19 ចេញហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន EA Sports បានបញ្ជាក់ថា ហ្គេមបាល់ទាត់ FIFA 19 នឹងត្រូវបានដាក់ចេញជាផ្លូវការនៅថ្ងៃទី ២៨ កញ្ញា ២០១៨។ នេះបើតាមការចុះផ្សាយរបស់ Goal កាលពីពេលថ្មីៗកន្លងទៅ។
ដូចហ្គេម FIFA 18 ដែរ ហ្គេម FIFA 19 នឹងត្រូវបានចែកចេញជាបីប្រភេទរួមមាន ប្រភេទ Standard, ប្រភេទ Champions និងប្រភេទ Ultimate។
តម្លៃរបស់ហ្គេមត្រូវបាន Goal រាយការណ៍ថា មានចន្លោះពី ជិត ៦០ ទៅ ៩០ ដុល្លារ ទៅតាមប្រភេទដូចរៀបរាប់ខាងលើ។
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបន្តមានវត្តមាននៅលើគម្របហ្គេមបាល់ទាត់មួយនេះ។ យ៉ាងនេះក្ដី ចំពោះហ្គេមដែលជាប្រភេទ Champions ខ្សែប្រយុទ្ធ Neymar ក៏នឹងមានមុខនៅលើគម្របហ្គេមផងដែរជាមួយកីឡាករព័រទុយហ្គាល់។
រហូតមកទល់ពេលនេះ កម្រិតរបស់កីឡាករល្បីៗក្នុង FIFA 19មិនទាន់ត្រូវបានទម្លាយជាផ្លូវការនៅឡើយទេ។ ក្នុង FIFA 18 ខ្សែប្រយុទ្ធ Ronaldo មានការកម្រិតខ្ពស់ជាងគេ (កម្រិត ៩៤) ខណៈ Lionel Messi ស្ថិតនៅចំណាត់ថ្នាក់ទី ២ (កម្រិត ៩៣) ហើយ Neymar ឈរលេខ ៣ (កម្រិត ៩២)៕