ការសិក្សា៖ សេដ្ឋកិច្ច Digital របស់ ​SME នឹង​ជួយ​ឱ្យ​ GDP អាស៊ាន​កើន ១,១៣ ទ្រីលាន​ដុល្លារ ​

  • 2018-09-07 06:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​​​សហគ្រាសខ្នាត​តូច និង​មធ្យម ហៅ​កាត់​ថា SMEs របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ក្នុង​វិស័យ​សេដ្ឋកិច្ច​​ឌីជីថល (Digital economy) ឬ​និយាយ​ឱ្យ​ចំ​ គឺ​ការ​ទិញ​លក់​តាម​ Oline អាច​នឹង​​ជួយ​បង្កើន​ចំណូល​​ផលិតផល​ក្នុង​ស្រុក (GDP) ក្នុង​តំបន់​​ បាន​រវាង ៧៨០ ពាន់​លាន​ទៅ ១,១៣ ទ្រីលាន​ដុល្លារ នៅ​​ត្រឹម​ឆ្នាំ ​២០២៥។ នេះ​បើ​ផ្អែក​តាម​ការសិក្សា​ របស់​​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ Bain & Co។

បច្ចុប្បន្ន​​​សេដ្ឋកិច្ច​​ក្នុង​ទម្រង់​​ឌីជីថល បាន​រួម​ចំណែក​ទីផ្សារ ៧% ស្មើ ២០០ ពាន់​លាន​ដុល្លារនៃសំហំ GDP សរុប​របស់​អាស៊ាន។

អ្នក​ស្រាវជ្រាវ​របស់​​ Bain & Co បាន​ឱ្យ​ដឹង​​ថា ការ​​ព្យាករណ៍​​នៃ​​ទំហំ​ទឹកប្រាក់​​ជាង ១ ទ្រីលាន​ដុល្លារ​នេះគឺ ដោយសារ​​កំណើន​សេដ្ឋកិច្ចក្នុង​តំបន់​។

​បើ​តាម​របាយការណ៍ ការ​លក់​រាយ​របស់​សហគ្រាស​ខ្នាត​​តូច និង​មធ្យម​​ ច្រើន​ជាង ២ ៣០០ ​នៅ​អាស៊ាន ជា​មធ្យម​មាន​កំណើន​ ១៥% បន្ទាប់​ពី​ហក់​​ក្នុង​ពាណិជ្ជកម្ម​អេឡិចត្រូនិក ឬឌីជីថល។ ចំណែក​វិស័យ​ដឹកជញ្ជូន​កើន​ពី ១០ ទៅ ២០% ខណៈ​កសិពាណិជ្ជកម្ម​កើន​ ៥% ទៅ ១៥% ដែល​តួលេខ​នេះ បាន​មក​ពី​ការ​ស្ទង់​មតិ​អ្នក​ពាក់ព័ន្ធ​ផ្នែក​នេះ។

យ៉ាងណា​ការ​រាំងស្ទះ​នៅ​តែ​មាន​ ដោយ​សហគ្រាស​ធុន​តូច និង​មធ្យម ១៦% ធុន​តូច និង​មធ្យម​ប្រើ​បច្ចេកវិទ្យា​ឌីជីថល និង​ប្រហែល ៤០% ខ្វះ​ជំនាញ​ផ្នែក​នេះ (Skill gap) និង​ ៤៥% ​មិន​ប្រាកដ​ប្រជា​អំពី​​បច្ចេកវិទ្យា​ឌីជីថល​។

របាយការណ៍​បង្ហាញ​ទៀត​ថា ប្រទេស​សមាជិក​អាស៊ាន គួរ​ធ្វើ​ការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​បង្កើន​ជំនាញ​នេះ (Digital skills road maps) ដូច​ដែល​បាន​ធ្វើ​​រួចមកហើយក្នុង​ប្រទេស​​សិង្ហបុរី និង​ម៉ាឡេស៊ី។

លោក Johnson Loh អ្នក​វិភាគ​ស្រាវជ្រាវ នៅ​ក្រុមហ៊ុន Credit Suisse ប្រចាំ​អាស៊ីអាគ្នេយ៍ ប្រាប់ The Business Times ថា កំណែ​ទម្រង់​ឌីជីថល ដែលធ្វើ​ឱ្យ​ការងារ​មាន​សុវត្ថិភាព និង​កើន​ផលិតភាព គឺ​ជា​ កំណើន​សេដ្ឋកិច្ច​ដ៏៏​អស្ចារ្យ។

គួរ​បញ្ជាក់​ថា​ សេដ្ឋកិច្ច​​ឌីជីថល បានរួមចំណែកបង្កើនចំណូល GDP អាស៊ាន ៧% ស្មើ ២០០ ពាន់​លាន​ដុល្លារ ខណៈខាង​ក្រោម​នេះ ជា​ទំហំ GDP សរុប​របស់​សមាជិក​ប្រជាជាតិ​អាស៊ាន​ទាំង១០។

  • ឥណ្ឌូណេស៊ី៖ ៩៣២,២៦ ពាន់​លាន​ដុល្លារ(៣៦,៤៩%)
  • ថៃ៖ ៤០៦,៨៤ ពាន់​លាន​ដុល្លារ​ (១៥,៩៣%)
  • ហ្វីលីពីន៖ ៣០៤,៩០ ពាន់​លាន​ដុល្លារ (១១,៩៤%)
  • សិង្ហបុរី៖ ២៩៦,៩៧ ពាន់​លាន​ដុល្លារ (១១,៦២%)
  • ម៉ាឡេស៊ី៖ ២៩៦,៣៦ ពាន់​លាន​ដុល្លារ (១១,៦០%)
  • វៀតណាម៖ ២០២,៦២ ពាន់​លាន​ដុល្លារ (៧,៩៣%)
  • មីយ៉ាន់ម៉ា៖ ៦៧,៤៣ ពាន់​លាន​ដុល្លារ (២,៦៤%)
  • កម្ពុជា៖ ២០,០២ ពាន់​លានដុល្លារ (០,៧៨%)
  • ឡាវ៖ ១៥,៩០ ពាន់​លាន​ដុល្លារ​(០,៦២%)
  • ប្រ៊ុយណេ៖ ១១,៤០ ពាន់​លាន​ដុល្លារ (០,៤៥%)៕

ប្រភព៖ Business Times   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម