ទំនេរ​ពី​បាល់ទាត់ Bellerin ផ្ដោត​អារម្មណ៍​​លើ​ការ​ច្នៃ​ម៉ូត ដោយ​ចាប់​ដេរ​ខោ​ខ្លួន​ឯង

  • 2018-09-07 12:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនេរ​ពី​បាល់ទាត់​ ខ្សែ​ការពារ​ស្លាប Hector Bellerin ត្រូវ​បាន​ប្រទះ​ឃើញ​ថា​ផ្ដោត​អារម្មណ៍​លើ​ការ​ច្នៃ​ម៉ូត។

ក្នុង​ថ្ងៃ​នេះ កីឡាករ​បាន​បង្ហោះ​វីដេអូ​ខ្លី Story មួយ​ក្នុង​ Instagram ​អំពី​សកម្មភាព​ដេរ​ខោ​របស់​ខ្លួន។ ក្នុង​វីដេអូ​នោះ ខ្សែ​ការពារ​ស្លាប​អេស្ប៉ាញ​ត្រូវ​បាន​សង្កេត​ថា បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដេរ​ខោ​ម៉ូត​របស់​ខ្លួន។ ក៏​មាន​ផង​ដែរ វត្តមាន​ម្ដាយ​ Bellerin ឈរ​នៅ​ជិត​នៅ​កីឡាករ​នៅ​ក្នុង​វីដេអូ​។

កាល​ពី​ពេល​កន្លង​ទៅ Bellerin មិន​ដែល​លាក់​បាំង​ទេ​អំពី​ការ​ចូល​ចិត្ត​របស់​ខ្លួន​ទៅ​លើ​វិស័យ​ច្នៃ​ម៉ូត។ ខ្សែ​ការពារ​ស្លាប​ជា​រឿយៗ​តែង​តែ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ ជាមួយ​សំលៀកបំពាក់​បែប​ទាន់​សម័យ​ ប្លែកៗ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​។ កីឡាករ​ថែម​ទាំង​ចង់​ចាប់​អាជីព​ក្នុង​វិស័យ​មួយ​នោះ​ទៀត​ផង​ នៅ​ពេល​ចូល​និវត្តន៍​ពី​បាល់​ទាត់។ ទោះ​ជា​យ៉ាង​ណា ចំណាប់​អារម្មណ៍​របស់​ Bellerin លើ​វិស័យ​ច្នៃ​ម៉ូត ក៏​ធ្លាប់​ទទួល​រង​ការ​រិះ​គន់​ពី​អ្នក​គាំទ្រ​ Arsenal ផង​ដែរ។ ពួក​គេ​ចង់​ឲ្យ​ខ្សែ​ការពារ​ស្លាប​ផ្ដោត​អារម្មណ៍​ឲ្យ​បាន​ខ្លាំង​លើ​ការ​លេង​បាល់ទាត់​ក្នុង​ទី​លាន​ប្រកួត។

ប្រភព៖ The Sun

តាំង​ពី​ចាប់​ផ្ដើម​រដូវ​កាល Premier League ២០១៨/១៩ Bellerin បាន​លេង​គ្រប់​ប្រកួត​របស់ Arsenal។ យ៉ាង​នេះ​ក្ដី ទម្រង់​លេង​របស់​កីឡាករ​អេស្ប៉ាញ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជា​ច្រើន​មាន​ចម្ងល់។ តួយ៉ាង អត្រា​ដែល​កីឡាករ​អេស្ប៉ាញ​ធ្វើ​ការ​ Cross បាល់​ចំ​គោល​ដៅ គឺ​មាន​ចំនួន ១១%​ប៉ុណ្ណោះ។ នេះ​បើ​តាម​តួលេខ​របស់ The Sun៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី