BIGBANG ក្លាយ​ជា​ក្រុម​ចម្រៀង​​ប្រុសកូរ៉េដំបូង​គេ ទទួល​បាន​ចំនួន​អ្នក Subscribe ដល់ ១០ លាន​នាក់

  • 2018-09-10 08:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង BIGBANG ទី​បំផុត ទទួល​បាន​អ្នក Subscribe លើ​គណនី Youtube របស់​ពួកគេ​រហូត​ដល់ ១០ លាន​នាក់​ហើយ។

គណនី​ផ្លូវការ​លើ​បណ្ដាញ​សង្គម Youtube របស់​ក្រុម BIGBANG បាន​ក្លាយ​ជា​គណនី​របស់​ក្រុម​ចម្រៀង​​កូរ៉េ​ដំបូង​គេ ដែល​ទទួល​បាន​ចំនួន​អ្នក Subscribe ច្រើន​ជាង​គេ​បំផុត។ ក្រុម​ចម្រៀង​មួយ​នេះ ទើប​តែ​ទទួល​បាន​ចំនួន​អ្នក Subscribe រហូត​ដល់ ១០ លាន​នាក់​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​នេះ​ជា​ភាព​ជោគជ័យ និង​មោទនភាព​មួយ​សម្រាប់​ក្រុម​ចម្រៀង​ប្រុស​ដ៏​ល្បី​រូប​នេះ។

ចៀសវាងមានការយល់ច្រឡំជាមួយគណនី​របស់ ibighit ដែលជាប់​ឈ្មោះ​ជា​គណនី​មួយ​លើ Youtube ដែល​ទទួល​បាន​អ្នក Subscribe ច្រើន​ជាង​គេ​ផង​ដែរនោះ គួរ​បញ្ជាក់​ដែរ​ថាគណនី​មួយ​នេះ គឺ​សម្រាប់​គ្រប់​ក្រុម​តារា​ចម្រៀង​ទាំង​អស់ ដែល​ស្ថិត​ក្រោម​ផលិតកម្ម Big Hit មិន​មែន​សំដៅ​លើ​គណនី​ផ្លូវការ​របស់​ក្រុម​ចម្រៀង​នីមួយៗ​ឡើយ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា