តំណែង​អ្នក​ចាំ​ទី​ដៃ​ទី ១ របស់​ PSG នឹង​ធ្លាក់​លើ Buffon ឬ​យ៉ាង​ណា?

  • 2018-09-11 11:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​វ័យ ៤០ ឆ្នាំ កីឡាករ Gianluigi Buffon អាច​មិន​មែន​ជា​អ្នក​ចាំ​ទី​ដៃ​ទី ១ នៅ​ក្លឹប PSG។ បើ​តាម​អ្នក​ចាត់​ការ​ក្លឹប PSGលោក Thomas Tuchel ថា​កីឡាករ​វ័យ ២៥ ឆ្នាំ​ Alphonse Areola មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ឈោង​មក​ចាប់​តំណែង​មួយ​នេះ។

លោក Thomas Tuchel

លោក Thomas Tuchel ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា៖ "​ទោះ​ជា​សេចក្ដី​សម្រេច​នេះ មិន​ទាន់​ផ្លូវ​ការ​ចុង​ក្រោយ​ក៏​ដោយ បើ​តាម​គំនិត​ខ្ញុំ Alphonse Areola មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី ១​របស់​ក្លឹប។ គេ​មក​ពីថ្នាល​យុវជន​របស់​ក្លឹប។ PSG គឺ​ជា​អ្វី​ៗ​គ្រប់​យ៉ាង​សម្រាប់​រូប​គេ"។

ក្រោយ​ពី​និយាយ​បែប​នេះ លោក Tuchel បាន​បក​មក​និយាយ​សរសើរ​ អ្នក​ចាំ​ទី Buffon។ អ្នក​ចាត់​ការ បាន​បន្ថែម​ថា បើ​ទោះ​ជា​អង្គុយ​លើ​បង់​ មិន​បាន​ចូល​ប្រកួត​ខ្លះ​ក្ដី អ្នក​ចាំ​ទី អ៊ីតាលី​នៅ​តែ​ជា​មនុស្ស​សំខាន់ និង "មាន​ឥទ្ធិពល" នៅ​ក្នុង​ក្រុម។

សូម​បញ្ជាក់​ផង​ដែរ​ថា Buffon បាន​មក​ចូល​រួម​ជាមួយ PSG ពី Juventus កាល​ពី​អំឡុង​ទី​ផ្សារ​រដូវ​ក្ដៅ​នេះ។ គិត​មក​ទល់​នេះ កីឡាករ​អ៊ីតាលី​លេង​បាន ៣ ប្រកួត​ហើយ​ឲ្យ​ក្លឹប​ថ្មី៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី