Super Junior មាន​កិត្តិយស​ខ្ពស់ ត្រូវប្រធានាធិបតីឥណ្ឌូណេស៊ីអញ្ជើញឲ្យចូលជួប

  • 2018-09-11 08:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​កិត្តិយស​ខ្ពស់​បំផុត​សម្រាប់​ក្រុម​ចម្រៀង​បុរស​ Super Junior ដែល​មាន​ឱកាស​ពិសេស​​បាន​ថត​រូប​ជាមួយ​ប្រធានាធិបតី​ប្រទេស​ឥណ្ឌូណេស៊ី លោក​ Joko Widodo។

កាល​ពី​ថ្ងៃ​ទី​ ១០ ខែកញ្ញា​ គណនី​ផ្លូវការ​របស់​ក្រុម​ចម្រៀង​ផលិតកម្ម​ SM មួយ​នេះបាន​បង្ហោះ​រូប​ថត​អនុស្សាវរីយ៍​មួយ​សន្លឹក​របស់​ពួកគេ​ជាមួយ​លោក​ Joko Widodo ប្រធានាធិបតី​ប្រទេស​ឥណ្ឌូណេស៊ី និង​ភរិយា​ Iriana Widodo។ ក្នុង​រូបថត​ Super Junior បាន​នាំ​គ្នា​ធ្វើ​ស្ទីល​ដៃ​ប្រចាំ​ក្រុម​ ឯ​ទឹក​មុខ​វិញ​ម្នាក់ៗ​សុទ្ធ​តែ​ស្រស់​ស្រាយ​បញ្ជាក់​ពី​ក្ដី​រំភើប​មិន​អាច​កាត់​ថ្លៃ​បាន។

ជំនួប​នេះ​ធ្វើ​ឡើង​ ក្រោយ​ពេល​ក្រុម​ចម្រៀង​បុរស​ Super Junior បញ្ចប់​ការសម្ដែង​នៅ​ទីក្រុង​ចាកាតា ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ Asian Games ឆ្នាំ​ ២០១៨៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី