Wow យឹង យន ប្រិយមិត្តសរសើរថាសំឡេងដូច កែវ សារ៉ាត់
- 2014-11-15 16:09:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wow យឹង យន ប្រិយមិត្តសរសើរថាសំឡេងដូច កែវ សារ៉ាត់
ចន្លោះមិនឃើញ
នៅព្រឹកនេះប្រិយមិត្តលើបណ្ដាញសង្គម បានសរសើរថា លោក យឹង យន ដែលចេះទាំងនិពន្ធបទភ្លេង និងទំនុកច្រៀង មានសំឡេងដូចស្ទើរបេះបិតនឹងសំឡេងលោក កែវ សារ៉ាត់ ពេលលោកបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា "ខៅអ៊ីដាងដួងចិត្ត"។
លោក យឹង យន បេក្ខជនលេខ២របស់កម្មវិធី "ស្ដាប់ចម្រៀងរបស់ខ្ញុំ" ឬ "Hear My Song” ឆ្នាំ២០១៤នេះ បានបកស្រាយបទចម្រៀងមួយបទខាងលើនេះរបស់លោក កែវ សារ៉ាត់ ក្នុងកម្មវិធី "តន្ត្រីរីករាយ" របស់ស្ថានីយទូរទស្សន៍បាយ័ន។ មិនត្រឹមតែប្រិយមិត្តលើបណ្ដាញសង្គមទេ សូម្បីតែគណៈកម្មការក៏សរសើរលោកថា មានសំឡេងដូចលោក កែវ សារ៉ាត់ ដែរ។
តោះ...ស្ដាប់ទាំងអស់គ្នាដូចប៉ុណ្ណា "ខាវអ៊ីដាងដួងចិត្ត" ផ្ញើជូនបងប្អូនធ្លាប់រស់នៅជំរុំទាំងអស់គ្នា!!!
http://youtu.be/kOkB02snhuE
អត្ថបទ៖ ទារិកា