Honda ​ពាក់​នាឡិកា​២​ដូច Maradona ​ពេល​ដឹក​នាំ​អាហ្សង់ទីន​ដែរ ​តើ​ហេតុផល​ដូច​គ្នា​ទេ?

  • 2018-09-12 07:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​សង្កេត​ឃើញ​ថា ​ក្នុង​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើក​ដំបូង ​កីឡាករ​ Keisuke Honda ​មាន​ការ​តុបតែង​ខ្លួន​ប្លែក ​និង​មើល​ទៅ​ ទាក់ទាញ​ខ្លាំង​មែនទែន។

អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កម្ពុជា​ឆ្ងល់​ថែម​ទៀត​នោះ គឺ​រូបគេ​បាន​ពាក់​នាឡិកា​ដៃ​សង​ខាង​ឯ​ណោះ ។ តើ​ហេតុ​អ្វី​បាន​ជា​ពាក់​ទាំង​សង​ខាង​អីចឹង? ​បើ​ត្រលប់​ទៅ​មើល​អ្នក​ចាត់ការ​ល្បី​ៗ​លើ​លោក​នេះ​វិញ ​Maradona ​គ្រា​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​ក៏​ធ្លាប់​ពាក់​នាឡិកា​ម្ដង​២​អីចឹង​ដែរ។ ដោយ​គ្រា​នោះ ​ឱ្យ​តែ​លោក​ដឹក​នាំ​ការ​ប្រកួត​នៅ​ក្រៅ​ដី ​ឬ​ទៅ​ប្រកួត​ជាមួយ​ប្រទេស​ខុស​ល្វែង​ម៉ោង​គ្នា គឺ​តែងតែ​ពាក់​នាឡិកា​២​ដូច្នេះ​ហើយ។ ការ​ពាក់​អីចឹង គឺ​នាឡិកា​មួយ​សម្រាប់​ម៉ោង​ក្នុង​ស្រុក​ឬ​ប្រទេស​ដែល​លោក​ដឹក​នាំ ​និង​នាឡិកា​មួយ​ទៀត ​សម្រាប់​ដាក់​ល្វែង​ម៉ោង​ឱ្យ​ដូច​នៅ​ប្រទេស​អាហ្សង់ទីន។

ត្រលប់​មក​រឿង Honda ​វិញ ​រូបគេ​ពាក់​នាឡិកា​សង​ខាង​នេះ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​តាំង​ពី​នៅ​លេង​ឱ្យ​ក្រុម AC Milan មក​ម្ល៉េះ។ ដោយ​គ្រា​នោះ ​លោក​ពាក់​នាឡិកា​២ ដោយ​ម្ខាង​សម្រាប់​ម៉ោង​នៅ​អ៊ីតាលី ​និង​ម្ខាង​ទៀត​សម្រាប់​ម៉ោង​នៅ​ជប៉ុន។ ស្ទាយ​នេះ ​ក៏​នៅ​ជាប់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ដែរ។ ដូច្នេះ ​តើ​អាច​ទេ ​ដែល​នាឡិកា​២​នេះ ​មួយ​សម្រាប់​ម៉ោង​នៅ​កម្ពុជា ​និង​មួយ​ទៀត​សម្រាប់​ម៉ោង​នៅ​ជប៉ុន​នោះ?

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី