ស្ថាបនិក​ Khmer United កំណត់​ឆ្នាំ​២០២២ ចូល​លេង​លីគ​ទី​២

  • 2018-09-14 02:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គឹម ហ៊ាង ស្ថាបនិក​របស់​ក្រុម​​បាល់ទាត់​ពាក់​កណ្ដាល​អាជីព Khmer United កំណត់​ឆ្នាំ​២០២២ នឹង​ចូល​លេង​លីគ​ទី​២ របស់​កម្ពុជា។

លោក គឹម ហ៊ាង​

​ស្ថាបនិក​បង្កើត​ពាន Khmer Real Estate រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ឆ្នាំ​២០២២ ជា​ខួប​គម្រប់​១០​ឆ្នាំ​នៃ​ការ​បង្កើត​ពាន​​​នេះ​ឡើង​ ហើយ​ក៏​ជា​ឆ្នាំ​ដែល​លោក​កំណត់​ថា ក្រុម​របស់​លោក Khmer United នឹង​ចូល​លេង​លីគ​ទី​២​របស់​កម្ពុជា។ បើ​គិត​មក​​ដល់​បច្ចុប្បន្ន​លោក​បាន​ប្រមូល​ក្មេង​ៗ ឲ្យ​ចូល​ហាត់​ជា​មួយ Khmer United ជិត​១០០​នាក់​ ដើម្បី​ត្រៀម​សម្រាប់​ជា​ធន​ធាន​មួយ​នា​ពេល​អនាគត​​ក្នុង​ការ​ចូល​លេង​លីគ​ទី​២។

​ទិស​ដៅ​ច្បាស់​របស់​​ស្ថាបនិក​រូប​នេះ​គឺ​ចូល​លេង​លីគ​ទី​២ ​ឲ្យ​បាន​៣​ឆ្នាំ ​ទើប​សម្រេច​ធ្វើ​យ៉ាង​ណា​ឡើង​​ទៅ​លេង​លីគ​កំពូល​កម្ពុជា​​បន្ត​ទៀត។ ​ជាង​នេះ​ទៅ​ទៀត​លោក​ក៏​មាន​ត្រៀម​បង្កើត​ពាន​យុវជន​ក្រោម​អាយុ១៦​ឆ្នាំ​ ដើម្បី​ជា​ទុន​សម្រាប់​ពង្រឹង​ដល់​ក្រុម Khmer United ហើយ​ពាន​យុវជន​នេះ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាង​​មុខ​នេះ​។

​លោក​បន្ថែម​ទៀត​ថា ចាប់​ពី​ពេល​នេះ​ទៅ​ពាន Khmer Real Estate ​នឹង​មាន​ចំនួន​២​គឺ​ពាន​ឈុត​ធំ​មួយ និង​ពាន​យុវជន​មួយ​ ដែល​ដំណើរ​ចាប់​ពី​​ឆ្នាំ​​ក្រោយ​តទៅ​៕

ក្រុម Khmer United ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី