Ronaldo គ្រោង​បើក​សណ្ឋាគារ​ផ្កាយ​៤​ថ្មី នៅ​ទីក្រុង​ប៉ារីស​មាន​២១០​បន្ទប់

  • 2018-09-14 02:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​និយាយ​ថា គេ​នឹង​បើក​សណ្ឋាគារ​ផ្កាយ​៤​មួយ​​​កន្លែង​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ដែល​វា​នឹង​ធំ​ជាង​សណ្ឋាគារ Pestana CR7 របស់​គេ​ក្នុង​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់។

សណ្ឋាគារ​ផ្កាយ​៤​ដែល​ស្ថិត​ក្នុង​គម្រោង​​មាន​២១០​បន្ទប់​នេះ​​គឺ​ជា​សណ្ឋាគារ​ទី​៦ ដែល​កីឡាករ​វ័យ​៣៣​ឆ្នាំ​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​សណ្ឋាគារ​ Pestana។ មិន​ខុស​ពី​សណ្ឋាគារ​ដ៏ទៃ Ronaldo និង​​ក្រុមហ៊ុន Pestana នឹង​បណ្ដាក់​ទុន​ជាមួយ​គ្នា​ម្នាក់​ពាក់​កណ្ដាល។

​​​សណ្ឋាគារ​​ថ្មី​ខាង​លើ​​នឹង​ត្រៀម​សាងសង់​ក្នុង​ទំហំ​ទឹក​ប្រាក់​៥៣,៤​លាន​ផោន ដែល​មាន​ទីតាំង​នៅ​ជិត​ទន្លេ Gauche Rive ក្នុង​ទីក្រុង​ប៉ារីស។ Pestana បាន​បញ្ជាក់​ថា ​​សណ្ឋាគារ​​​នេះ​នឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០២១៕

​​


ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ