តម្លៃ​ផ្ដាច់​កុងត្រា​​ Bruyne គឺ​២៥០​លាន​ តែ​ទោះ​ហ៊ាន​ឲ្យ​​មែន​ក៏​ Pep មិន​លក់​ដែរ​

  • 2018-09-14 04:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​បង្ហើប​ថា​ Kevin De Bruyne គឺ​មិន​មែន​សម្រាប់​លក់​ទេ​បើ​ទោះ​ជា​បច្ចុប្បន្ន​រូប​គេ​កំពុង​ញាំញី​ដោយ​សារ​របួស​យ៉ាង​ណា​ក៏​ដោយ។​​

Pep Guardiola

De Bruyne គឺ​ជា​ឆ្អឹង​ខ្នង​របស់​ City ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​លើក​ពាន​ Premier League កាល​ពី​រដូវ​កាល​មុន​របស់​ក្លឹប។​ យ៉ាង​ណា​រូប​គេ​បាន​​អ​វត្តមាន​រយៈ​ពេល​យូរ​ និង​ត្រូវ​សម្រាក​រហូត​ដល់​ខែ​វិច្ឆិកា​ ដោយ​សារ​របួស​ជង្គង់។​

ខ្សែ​បម្រើ​ជា​សំណព្វ​ចិត្ត​របស់​​អ្នក​ចាត់​ការ​ Man City ទើប​ចុះ​កុងត្រា​៦​ឆ្នាំ​បន្ថែម​​កាល​ពី​ដើម​ឆ្នាំ​ ធ្វើ​ឲ្យ​​ក្លឹប​ណា​​ដែល​ចង់​បាន​រូប​គេ​ត្រូវ​ចំណាយ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​។ យ៉ាង​ណា​ Pep បាន​និយាយ​ថា​ទោះ​មាន​អ្នក​ហ៊ាន​ឲ្យ​ថ្លៃ​ខ្ពស់​ក៏​លោក​មិន​លក់​ដែរ​។​

ឆ្លើយ​ជាមួយ​អ្នក​កាសែត​ Pep បាន​និយាយ​ថា៖ “De Bruyne គឺ​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​ដ៏​អស្ចារ្យ​។ គេ​មាន​ថ្លៃ​ផ្ដាច់​កុងត្រា​២៥០​លាន​អឺរ៉ូ​ ប៉ុន្តែ​ឲ្យ​ខ្ញុំ​សុំទោស​ ព្រោះ​ De Bruyne មិន​មែន​សម្រាប់​លក់​ឡើយ៕

ប្រភព៖ Four Four Two   ប្រែសម្រួល៖ វីរ័ត្ន