Alli និង Lloris ត្រូវ​អវត្តមាន​ ពេល Spurs ជួប Liverpool ស្អែក​នេះ

  • 2018-09-14 07:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dele Alli និង​ប្រធាន​ក្រុម Hugo Lloris នឹង​ត្រូវ​ខកខាន​ប្រកួត​ឲ្យ Spurs ក្នុង​ក្របខណ្ឌ Premier League សប្ដាហ៍​នេះ​ ​ពេល​ជួប​ជាមួយ Liverpool ដោយ​សារ​តែ​​បញ្ហា​របួស​ដូច​គ្នា។

Mauricio Pochettino អ្នក​ចាត់​ការ​របស់ Spurs និយាយ​ថា Alli បាន​រងរបួស​អំឡុង​ពេល​​លេង​ឲ្យ​អង់គ្លេស​​​ចាញ់​​អេស្ប៉ាញ​ ២-១ ក្នុង​ពាន​រង្វាន់ Nations League។ ក្រៅ​ពី​អវត្តមាន​ប្រកួត​នេះ ខ្សែ​បម្រើ​វ័យ​២២​ឆ្នាំ​ក៏​អាច​​មិន​បាន​លេង​នៅ​ថ្ងៃ​បើក​​ឆាក Champions League ជួប Inter Milan​ នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ផង​ដែរ។

សម្រាប់​អ្នក​ចាំ​ទី​​ដៃ​ទី​មួយ​ Lloris ក៏​កំពុង​មាន​របួស​ភ្លៅ​មិន​អាច​ចូល​លេង​អាទិត្យ​នេះ​ដែរ។ របួស​នេះ​កើត​ឡើង​ពេល​គេ​លេង​ជាមួយ Manchester Unitedយក​ឈ្នះ​ ៣-០។ កីឡាករ​​បារាំង​រូប​នេះ​ទើប​តែ​ចប់​​រឿង​ក្ដី​បើកបរ​មាន​ជាតិ​ស្រវឹង​ត្រូវ​ពិន័យ​ប្រាក់​៥​ម៉ឺន​ផោន​និង​មិន​ឲ្យ​បើកបរ​២០​ខែ៕ ​​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី