មកស្គាល់ភោជនីយដ្ឋានល្បីឈ្មោះនៅ ៧៤ប្រទេសជុំវិញពិភពលោក ក៏មាននៅកម្ពុជាដែរ

  • 2018-09-15 04:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ធ្លាប់​ដើរ​លេង​ក្រៅ​ប្រទេស​ច្បាស់​ជា​ស្គាល់​ពី​កិត្តិនាម និង​ប្រវត្តិ​ដ៏​យូរ​អង្វែង​ជិត ៤៨ឆ្នាំ របស់ Hard Rock Café ដែល​ជា​ភោជនីយដ្ឋាន​លំដាប់​ពិភពលោក ល្បី​មាន​ម្ហូប​ឆ្ងាញ់ ភេសជ្ជ​ច្រើន​ជម្រើស ជាមួយ​ការ​ប្រគំ​តន្ត្រី​ដ៏​ទាក់ទាញ។ ខ្លះ​អាច​ប្លែក​អារម្មណ៍​បន្តិច ព្រោះ​ទីនេះ​ក៏​ជា​សារៈ​មន្ទី សិល្បៈ​ដែល​ដាក់​តាំង​វត្ថុ​មាន​តំលៃ​របស់​តារា​ចម្រៀង​ល្បី​ៗ ទាំង​ជាតិ និង​អន្តរជាតិ ហើយ​ព្រម​ទាំង​មាន​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​មុខ​ទៀត​ដូច​ជា អាវ​យឺត កាបូប តុក្កតា​ដ៏​ស្រស់​ស្អាត ប្រចាំ​ហាង​ឌីហ្សាញ​ដោយ​ផ្ទាល់​គ្មាន​ពីរ​។

Hard Rock មាន​កំណើត​តាំង​ពី​ឆ្នាំ ១៩៧១ នៅ​ទី​ក្រុងឡុង បាន​ក្លាយ​ជា​សម្ព័ន្ធ​អាជីវកម្ម​ដែល​អន្តរជាតិ​ទទួល​ស្គាល់​ជុំវិញ​ពិភព​លោក​ជាង ៧៥​ប្រទេស​មក​ហើយ អាជីវកម្ម Hard Rock នេះ​មិន​ត្រឹម​តែ​មាន​ភោជនីយដ្ឋាន​ទេ​ថែម​ទាំង​មាន​​សណ្ឋាគារ Hard Rock លំដាប់​ខ្ពស់​ Hard Rock ប្រគំ​តន្ត្រី​ខ្នាត​ធំៗ ដូចជា​​​នៅ សហរដ្ឋអាមេរិក, កាណាដា, ទ្វីបអឺរ៉ុប, ខារ៉ាបីន (Caribbean), អាមេរិក​ខាងត្បូង (South America), Middle East/Africa, និង ប្រទេស​ជាច្រើនទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក សរុប​ទាំងអស់ Hard Rock​​ មាន ១៧៨ ភោជនីយដ្ឋាន ​​សណ្ឋាគារ​លំដាប់ ៣៥ និង​កន្លែង​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ចំនួន​៦។

វត្តមាន Hard Rock Café នៅ​កម្ពុជា​បាន​ផ្តល់​ជូន​នៅ​បរិយាកាស​កម្សាន្ត​មួយ​បែប​ថ្មី​ទៀត លើស​ពី​ភោជនីយដ្ឋាន​ធម្មតា ដែល​ទី​នោះ​អាច​រៀប​ពិធី​ធំៗ​ពិសេស​ៗ​ជាច្រើន​ដូច កម្មវិធី​ជប់លៀង​លក្ខណៈ​ការងារ គ្រួសារ គូស្នេហ៍ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទោះ​ទៅ​ម្នាក់​ឯង​ធានា​ថា​ក៏​មិន​អផ្សុក​ដែរ ព្រោះ​តែ​ការ​តុប​តែង​ហាង​ទំនើប​ស្រស់​ស្អាត​ប្លែក​ និង​ការ​ប្រគំ​តន្ត្រី ពីរោះ​កន្រ្តាក់​អារម្មណ៍​នឹង​ធ្វើ​ឲ្យ​ពេលវេលា​ពិសេស​ទាំង​នេះ​កាន់​តែ​រំជើបរំជួល​ដែល​មិន​អាច​បំភ្លេច​បាន។

Hard Rock Cafe ភ្នំពេញនៅ Exchange Square

ភោជនីយដ្ឋាន​ដែល​ល្បី​ឈ្មោះ​ជុំវិញ​ពិភពលោក​មួយ​នេះ​មាន​វត្តមាន​នៅ​កម្ពុជា​យើង​ហើយ គឺ Hard Rock Cafe Angkor សាខា​មុន​គេ​បង្អស់​នៅ​ទី​ក្រុង​អង្គរ ទីតាំង King's Road និង​ជា​ពិសេស​សម្រាប់​ភ្នំពេញ​ថ្មី​ៗ​យើង​នេះ Hard Rock Cafe Phnom Penh បាន​បើក​ដំណើរ​ការ​​ក្នុង​អគារ​ផ្សារ​ទំនើប​ពាណិជ្ជ Exchange Square ដែល​ជា​ទីតាំង​អំណោយ​ផល និង​ធានាសុវត្ថិភាព​សម្រាប់​អ្នក​ដើរ​យប់​ជ្រៅ។

Hard Rock Café តែង​មាន Event សប្បាយៗ អម​ដោយ [Promotion] ពិសេស​ជាច្រើន​រៀង​រាល់​ថ្ងៃ ដូចជា ទិញ១ ថែម១,​ Happy Hour រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង ៤ល្ងាច ដល់​៧​យប់ , និង កា​ប្រគំ​តន្តី​ប្រចាំ​ខែ​ នៅ​ថ្ងៃ​ទី២៥ របស់ Smart ដែល​សមាជិក Smart VIP និង​អាច​ទទួល​ការ​បញ្ចុះ​តម្លៃ​ដល់​ទៅ ៣០% លើ Smart VIP Manu៕

អត្ថបទ​៖ ដេត​ លីដា