Sterling សុំ​ឡើង​​ប្រាក់​អាទិត្យ​​១០​ម៉ឺន​ផោន​ទៀត សម្រាប់​កុងត្រា​ថ្មី

  • 2018-09-15 07:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​ឆាប់​ៗ​នេះ Manchester City នឹង​បន្ត​​ចរចា​​ជាមួយ​អ្នក​តំណាង​របស់ Raheem Sterling ដើម្បី​ពង្រីក​កុងត្រា​ថ្មី។ សម្រាប់ Sterling ផ្ទាល់​ចង់​បន្ត​នៅ​ជាមួយ​ក្លឹប ដែល​ទាមទារ​តំឡើង​ប្រាក់​អាទិត្យ​បន្ថែម។

កុងត្រា​ចាស់​របស់​កីឡាករ​វ័យ​ទើប​២៣​ឆ្នាំ​​​​សល់​២​ឆ្នាំ​ ហើយ​គេ​ចង់​​ឡើង​​១០​ម៉ឺនផោន​ទៀត លើ​ប្រាក់​អាទិត្យ​១៧,​៥​ម៉ឺន​ផោន ដែល​គេ​ទទួល​បាន​ក្នុង​មួយ​សប្ដាហ៍។ ភាគ​គី​ទាំង​ពីរ​ក្លឹប​និង​កីឡាករ​នឹង​ធ្វើ​ការ​ចរចា​គ្នា​នៅ​ពេល​ខាង​មុខ​សម្រាប់​កុងត្រា​ថ្មី។ Sterling មិន​ទាន់​ចង់​ទៅ​ណា​ចោល​ Man City ឡើយ ហើយ​ការ​ទាមទារ​នេះ​ក៏​មិន​ទាន់​ឈាន​ដល់​កីឡាករ​ដែល​មាន​ប្រាក់​អាទិត្យ​ច្រើន​ជាង​គេ​ក្នុង​ក្លឹប​ដែរ។

ក្នុង​ក្លឹប​រហស្សនាម​មេឃ​ខៀវ​បច្ចុប្បន្ន De Bruyne ជា​កីឡាករ​មាន​ប្រាក់​អាទិត្យ​ច្រើន​ជាង​គេ​ ៣៥​ម៉ឺនផោន​ក្នុង​មួយ​សប្ដាហ៍។ ទាក់ទិន​រឿង​នេះ Pep Guardiola បាន​និយាយ​ដែរ​ថា ក្លឹប​រីករាយ​ជាមួយ Sterling និង​ចង់​ឲ្យ​គេ​បន្ត​នៅ។ ក្លឹប​ក៏​បាន​សួរ​លោក​​ដើម្បី​ផ្ដល់​គំនិត​មួយ​ចំនួន ហើយ​ចំពោះ​រឿង​ផ្សេង​ៗ​ទៀត​ត្រូវ​ទាក់ទង​ទៅ​ភ្នាក់ងារ​របស់​កីឡាករ៕ ​​​​​

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី