អុញនុះ! ពិន័យធ្ងន់ក ដល់អ្នកដែលហ៊ានចោលសំរាមផ្ដេសផ្ដាស
- 2018-09-16 07:11:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុញនុះ! ពិន័យធ្ងន់ក ដល់អ្នកដែលហ៊ានចោលសំរាមផ្ដេសផ្ដាស
ចន្លោះមិនឃើញ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសឲ្យអាជ្ញាធរ មន្រ្តីមន្ត្រីរាជការ តាមមន្ទីរពាក់ព័ន្ធទាំងអស់ ធ្វើការផាកពិន័យទៅលើបុគ្គលណាដែលចោលសំរាមនៅតាមទីសាធារណៈផ្ដេសផ្ដាស។
ថ្លែងក្នុងកិច្ចប្រជុំស្តីពីបញ្ហាសំរាម ជាមួយអភិបាលខណ្ឌ និងមន្ទីរពាក់ព័ន្ធនានា កាលពីថ្មីៗកន្លងទៅ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់អ្នកចាក់សំរាមចោលគ្មានប្រក្រតី នៅតាមផ្លូវសាធារណៈ និងលើមាត់លូ គឺត្រូវអនុវត្តការផាកពិន័យទៅតាមច្បាប់អន្តរក្រសួងដែលបានចែងនាពេលកន្លងមក។
ការពិន័យគឺយោងទៅតាមអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹង នៅទីប្រជុំជន របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដោយកំណត់ឱ្យផាកពិន័យជាប្រាក់ចាប់ពី១ម៉ឺនរៀល ទៅ២០ម៉ឺនរៀល និងប្ដឹងដល់តុលាការចំពោះជនណាដែលចោលសំរាមមិនបានត្រឹមត្រូវ។
ក្នុងកិច្ចប្រជុំនោះដែរ អភិបាលរាជធានី បានគូសបញ្ជាក់ពីការពង្រីកបន្ថែម ទីលានចាក់សំរាម នៅរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការកើនឡើងសំរាមជារៀងរាល់ថ្ង ហើយប្រសិនបើមិនពង្រឹកនោះទេនៅប៉ុន្មានឆ្នាំខាងមុនទៀត រាជធានីភ្នំពេញ នឹងខ្វះខាតកន្លែងចាក់សំរាមជាក់ជាមិនខាន៕