មក​ដឹង​អត្រាអ្នកប្រើប្រាស់ប្រព័ន្ធ Digital របស់ ASEAN-6 ទាំង​អស់​គ្នា!

  • 2018-09-18 03:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អ្វី​ជា​កំណើន Digital?
  • អ្វី​ទៅ​ជា​អាស៊ាន​-៦ (ASEAN-6)?

កំណើន Digital ចង់​សំដៅ​លើ​កំណើន​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត ចំណែក​ ASEAN-6 សំដៅ​លើ​ប្រទេស​​​សេដ្ឋកិច្ច​ធំ​ទាំង ៦ របស់​អាស៊ាន មាន សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម មិន​រាប់​បញ្ចូល​ប្រទេស​សមាជិក​៤​ផ្សេង​ទៀត។ តាម​ការ​ចុះផ្សាយ​របស់ The Asean Post ក្នង​ឆ្នាំ​ ២០១៨ នេះឥណ្ឌូណេស៊ី មានអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេ គិតតាម​​អត្រាប្រជាជន។

ប្រទេស​ឥណ្ឌូណេស៊ី -មាន​ប្រជាជន​សរុប ២៦៥,៤ លាន​នាក់ -មាន​អ្នក​ប្រើប្រាស់ Internet ១៣២,៧ លាន​នាក់ -មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម ១៣០ លាន​នាក់ -មាន​អ្នក​ប្រើប្រាស់​ទូរសព្ទ​ដៃ ១៧៧,៩ លាន​នាក់

ប្រទេស​ហ្វីលីពីន -មាន​ប្រជាជន​សរុប ១០៥,៧ លាន​នាក់ -មាន​អ្នក​ប្រើប្រាស់ Internet ៦៧ លាន​នាក់ -មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម ៦៧ លាន​នាក់ -មាន​អ្នក​ប្រើប្រាស់​ទូរសព្ទ​ដៃ ៦១​ លាន​នាក់

ប្រទេស​វៀតណាម -មាន​ប្រជាជន​សរុប ៩៦,០២ លាន​នាក់ -មាន​អ្នក​ប្រើប្រាស់ Internet ៦៤ លាន​នាក់ -មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម ៥៥ លាន​នាក់ -មាន​អ្នក​ប្រើប្រាស់​ទូរសព្ទ​ដៃ ៧០,០៣ លាន​នាក់

ប្រទេស​ថៃ -មាន​ប្រជាជន​សរុប ៦៩,១១ លាន​នាក់ -មាន​អ្នក​ប្រើប្រាស់ Internet ៥៧ លាន​នាក់ -មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម ៥១ លាន​នាក់ -មាន​អ្នក​ប្រើប្រាស់​ទូរសព្ទ​ដៃ ៥៥,៥៦ លាន​នាក់

ប្រទេស​ម៉ាឡេស៊ី -មាន​ប្រជាជន​សរុប ៣១,៨៣ លាន​នាក់ -មាន​អ្នក​ប្រើប្រាស់ Internet ២៥,០៨ លាន​នាក់ -មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម ២៤ លាន​នាក់ -មាន​អ្នក​ប្រើប្រាស់​ទូរសព្ទ​ដៃ ២១,៦២ លាន​នាក់

ប្រទេស​សិង្ហបុរី -មាន​ប្រជាជន​សរុប ៥,៧៥ លាន​នាក់ -មាន​អ្នក​ប្រើប្រាស់ Internet ៤,៨៣ លាន​នាក់ -មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម ​៤,៨០ លាន​នាក់ -មាន​អ្នក​ប្រើប្រាស់​ទូរសព្ទ​ដៃ ៤,៧១ លាន​នាក់៕

ប្រភព៖ The Asean Post   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម