បើក​មើល​ប្រអប់​ iPhone XS/XS Max​ បាន​ដឹង​ថា​បាត់​របស់​មួយ​ពិត​មែន

  • 2018-09-19 04:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បើក​ប្រអប់​ iPhone XS/XS Max បាន​បង្ហោះ​ឡើង​លើ​បណ្ដាញ​ YouTube កាល​ពី​យប់​មិញ ដោយ​គេ​អាច​ឃើញ​ពី​គ្រឿង​​ដែល​មាន​ភ្ជាប់​មក​ជា​មួយ​ iPhone តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​នេះ។

នៅ​ក្នុង​ប្រអប់​ XS/XS Max មាន​ភ្ជាប់​មក​ជា​មួយ​ឆ្នាំង​សាក​​ធម្មតា (មិន​មែន​​ឆ្នាំង​សាក​ថ្ម​​ឆាប់​ពេញ),​ ខ្សែ​ USB-Lightning, កាស​ Earpod និង​ឯកសារ​មួយ​ចំនួន​ទៀត។ ​ក្នុង​ប្រអប់ iPhone ជំនាន់​ថ្មី​ ​មិន​ឃើញ​មាន​ឌុយ​សម្រាប់​ត​ភ្ជាប់​ពី​រន្ធ​ Lightning ទៅ​កាន់​កាស​ 3.5 mm នោះ​ទេ ដែល​កន្លង​មក​ Apple ធ្លាប់​ដាក់​ក្នុង​ប្រអប់​ iPhone 7, iPhone 8 និង iPhone X។

គួរ​ដឹង​ថា​ក្រៅ​ពី iPhone XS/XS Max ក្នុង​ប្រអប់ iPhone 7/iPhone 8 ក៏​លែង​មាន​ផ្ដល់​ជូន​ឌុយ​នេះ​ត​ទៀត​ដែរ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ អ្នក​ដែល​ចង់​បាន​ឌុយ​ត​នេះ​​ត្រូវ​ទិញ​ថែម​ពី​ក្រៅ​ ដោយ​នៅ​លើ​វិបសាយ​ Apple មាន​តម្លៃ ៩ ដុល្លារ៕​​​​​​​​​​​​​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង