កូរ៉េខាងជើង យល់ព្រមឲ្យអន្តរជាតិពិនិត្យការដកនុយក្លេអ៊ែរ បើសិនអាមេរិកធ្វើរឿង១

  • 2018-09-19 06:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​យល់​ព្រម​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​អន្តរជាតិ​ដើម្បី​តាម​ដាន​ការ​ដក​នុយក្លេអ៊ែរ​ជា​រៀង​រហូត​ពី​ឧបទ្វីបកូរ៉េ។

នៅ​ក្នុង​ជំនួប​កំពូល​លើ​ទី ៣ កូរ៉េខាង​ជើង និង​ខាងត្បូង ព្រមព្រៀង​គ្នា​ថា​នឹង​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​ជា​តំបន់​មាន​សន្ដិភាព​ដោយ​គ្មាន​ការ​អាវុធ​នុយក្លេអ៊ែរ និង​ការ​គំរាម​កំហែង​ពី​នុយក្លេអ៊ែរ។ លើស​ពី​នេះ​ទៀត កូរ៉េ​ខាង​ជើង នឹង​បិទ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នុយក្លេអ៊ែរ Yongbyon ទៀតផង ប្រសិន​បើ​សហរដ្ឋអាមេរិក​ចាត់​វិធានការ​ចម្រុះ។ ថ្លែង​ទៅ​កាន់​សន្និសីទ​កាសែត លោក គីម ជុងអ៊ុន ឲ្យ​ដឹង​ថា​លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កូរ៉េខាងត្បូង​វិញ​ម្ដង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

គួរ​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​កំពូល​លើក​ទី ៣​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ទី ១៨​ខែ​កញ្ញា ដោយ​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​នឹង​ពិភាក្សា​បន្ថែម​ជុំ​វិញ​ការ​ដក​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន